• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧទ្ទេសនាមសេដ្ឋកិច្ចវៀតណាមជាមួយសហគមន៍អង្គភាពអាជីវកម្មទីក្រុង Oran


ឯកអគ្គរដ្ឋទូតលោក Pham The Tru ក្នុងជំនួបជាមួយអភិបាលខេត្ត Oran, Zaafen Abdelghani

ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham The Tru បានអញ្ជើញទៅបំពេញការងារនៅទីក្រុង Oran ស្ថិតនៅភាគពាយ័ព្យប្រទេសអាល់ហ្សេរីសំដៅជួបប្រាស្រ័យជាមួយតំណាងមកពី ៣០ អង្គភាពអាជីវកម្មតំបន់មានសកម្មភាពលើវិស័យនាំចូលនិងនាំចេញ កែច្នៃ​កកសិផល វិនិយោគនិងកសាង​ក្នុងបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួប លោក Pham The Tru បានជឿជាក់ថា នេះជាឱកាសដើម្បីភាគីទាំងពីរផ្លាស់​ប្តូរព័ត៌មានសំដៅយល់ច្បាស់នូវទីផ្សាររបស់ប្រទេសនីមួយៗ ព្រមទាំងអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយ​ចិត្ត ដើម្បីជួយអង្គភាព អាជីវកម្មអាល់ហ្សរីធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយដៃ​គូ​វៀត​ណាម​។

រីឯខ្លួនវិញ លោក Abed Mouad ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុង Oran បានសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ គប្បីបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិនិយោគលើវិស័យជាច្រើននៃខឿនសេដ្ឋកិច្ច៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top