• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ីស្រាអែលជាដៃគូដ៏សំខាន់របស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា


លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយលោកឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំវៀតណាម Nadav Eshcar។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយលោក Nadav Eshcar ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំវៀតណាម នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយអ៊ីស្រាអែល ហើយ សប្បាយរីករាយចំពោះការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សន្តិសុខ-ការពារជាតិ។ រាល់ការរីកចម្រើនគួរឲ្យកត់សម្គាល់ពោលខាងលើបាននាំអ៊ីស្រាអែលក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់របស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា។

លោកនាយករដ្ឋមន្រ្តីវៀតណាមបានចាត់ទុកថា ពេលណាដែលមានលក្ខខណ្ឌដ៏សមស្រប ភាគីទាំងពីរនឹងបន្តដំណើរការសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក និងយន្តការសហប្រតិបត្តិការនានាដូចជាគណៈកម្មាធិការចម្រុះ ជំនួបពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ភាគីទាំងពីរត្រូវការខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង២ដល់៣ដងនាឆ្នាំ២០២៥ ហើយជំរុញកិច្ចចរចា ឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល (VIFTA)។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យអ៊ីស្រាអែលជួយឧបត្ថម្ភវៀតណាមក្នុងវិស័យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ហើយស្វាគមន៍សហគ្រាសអ៊ីស្រាអែលក្នុងការបណ្ដាក់ទុន ចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យនេះផងដែរ។

ចំណែកឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nadav Eshcar បានសម្ដែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងឆាប់ៗ ក៏ដូចជាបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយនិងទីក្រុង Tel Aviv ដើម្បីរួមចំណែកជំរុញការជួបប្រាស្រ័យផ្នែកពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top