18/11/2020 14:01 GMT+7 Email Print Like 0

អាស៊ាន ២០២០៖ សហគមន៍មួយស្អិតរមួតនិងខ្លួនទីពឹងខ្លួន

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និង​កិច្ច​ប្រ​ជុំកំ​ពូ​ល​ពា​ក់ព័​ន្ធ​បា​ន​បញ្ច​ប់ដោយជោគជ័យជាមួយនឹងពិធីបិទនិងកា​រ​ផ្ទេរ​តួនាទី​ប្រ​ធា​ន​អាស៊ា​ន​ទៅ​ប្រ​ទេ​សប្រ៊ុ​យ​ណេ​ដា​រូ​សាឡឹ​ម​ក្នុង​នោះ​មានកិច្ចប្រជុំកំពូល​​ជាង ២០និង​ឯកសារ​​ចំនួន ៨០ ត្រូវ​បាន​អនុម័ត្ត ដែល​​ជា​ចំ​នួន​ព្រឹ​ត្តិ​កា​រ​ណ៍​ និង​ឯក​សា​រ​ច្រើនបំ​ផុត​មិ​ន​​ធ្លាប់មានពីមុនមក។ នេះជាសកម្មភាព​ចុងក្រោយនៃឆ្នាំ​​ប្រធានអាស៊ាន​ ២០២០ ដែលអនុវត្តដោយវៀតណាមនិង​ជាស​ក​ម្ម​ភាព​សំ​ខា​ន់​បំ​ផុតមួយនៃអាណត្តិ​របស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ។

ឯកភាព​លើការសម្រេចចិត្តសំខាន់ៗ

យោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក ង្វៀនឃ្វុកយុង (Nguyen Quoc Dung) ប្រធានមន្រ្តីជាន់ខ្ពស់​នៃប្រ​ទេ​ស​វៀត​ណាម អគ្គលេខាធិការ​នៃ​គណៈ​ក​ម្មា​ធិ​កា​រជាតិអាស៊ាន២០២០ បានឲ្យដឹងថា ចាប់តាំងពីដំបូងមកបណ្តាប្រ​ទេស​អា​ស៊ា​ន​បាន​វាយតម្លៃ​លើ​ប្រធា​​ន​ប​ទដែ​ល​វៀ​ត​ណាម​បា​ន​ជ្រើសរើស​​ថា​ជា​​ប្រធាន​បទ​មួយ​ប្រកបដោយ​ភាព​ត្រឹ​ម​ត្រូ​វបំផុត ហើយ​បាន​ក្លា​យជា​និមិត្តរូប​របស់​អាស៊ានដែល​ជា​អាស៊ានមួយ​ស្អិតរមួតនិងឆ្លើ​យ​តប​។

យោងតាមលោកស្រី Caitlin Wiesen ប្រធាន​តំណាង​នៃកម្ម​វិធី​អភិ​វ​ឌ្ឍន៍​អ​​ង្គ​​កា​រ​សហប្រជាជាតិ (UNDP) ប្រចាំ​​វៀ​ត​ណាម​ បាន​អោយ​ដឹ​ង​ថាប្រទេស​​វៀតណាម​បាន​បំពេ​ញតួ​នា​ទីរ​ប​ស់​ខ្លួ​នយ៉ា​ង​ល្អ​នៅ​ក្នុងឆ្នាំ​​ប្រ​ធាន​អា​ស៊ា​ន​ ២​០២០ ។ ប្រធាន​បទ​ដែល​វៀត​ណាម​ជ្រើស​រើស​សម្រាប់​​ឆ្នាំ​ប្រធាន​អាស៊ាន​២០២០ថា “ភាពស្អិត​រមួត និងការ​ឆ្លើយ​តប​” ស្រប​តាម​បរិបទ​ដែល​​​​តំបន់និងពិភពលោក​កំពុងប្រឈមុខ​នឹងជំងឺរាតត្បាត COVID-19។ ​វា​ហាក់​​ដូច​ជា​ថានៅឆ្នាំ ២០២០ មិន​មាន​ប្រធានបទ​ណា​ដែល​សមស្រប​​ជា​ង​​​សម្រាប់​អាស៊ាន​ដូចប្រធាន​បទនេះទេ។ ឥឡូវនេះអាស៊ាន​បាន​រួបរួម​គ្នាយ៉ាង​ជិតស្និទ្ធ​​ដើម្បី​ឆ្លើយ​តប​យ៉ាងសកម្ម​ទៅ​នឹង​កា​រ​រីក​រា​ល​ដា​ល​នៃ​ជំ​​​ងឺរា​​ត​ត្បា​ត​ COVID-19​ដែល​ជាជំងឺរាតត្បាតរាតសកល​ដែល​មិ​ន​ធ្លាប់​មា​ន​​ពី​មុ​ន​មក​​បាន​បង្ករជា​​ផលប៉ះពាល់និង​បញ្ហា​ប្រ​ឈម​ជា​ច្រើ​នលើ​គ្រប់​ទិ​ដ្ឋ​ភា​​ព​សេ​​​​ដ្ឋ​កិច្ច​ស​ង្គ​ម​។



អគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម លោកង្វៀនភូត្រុង (Nguyen Phu Trong) បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧។ រូបថត៖ ឡាំខាញ់ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម លោកង្វៀនភូត្រុង (Nguyen Phu Trong) ជាមួយប្រតិភូអញ្ជើញចូលរួមក្នុងពិធីបើក។
រូបថត៖យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)



លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)អញ្ជើលញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧។
រូបថត៖ ថុងញឹត -VNA



លោកនាយករដ្ឋមន្រ្តីលោកង្វៀនស្វឹនភុក (Nguyen Xuan Phuc)បានអញ្ជើញធ្វើជាអធិបតី ក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ តាមរយៈប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - VNA


ប្រធានរដ្ឋសភាលោកស្រី ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan )តំណាងនៃថ្នាក់ដឹកនាំស្ត្រីវៀតណាមបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ានក្រោមប្រធានបទដូចខាងក្រោម៖“តួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព រស់រវើក ចីរភាព និងបរិយាប័ន្នក្នុងពិភពលោកក្រោយការរាតត្បាត COVID-19”។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រតិភូអញ្ជើញចូលរួមក្នុងពិធីបើក។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានអនុម័ត្តរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃបណ្តាផែនការមេសម្រាប់ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ បានឯកភាពលើតម្រូវការសម្រាប់ការអនុវត្ត ពិនិត្យឡើងវិញនូវការអនុវត្តធម្មនុញ្ញអាស៊ានដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់តួនាទីរបស់អាស៊ានយ៉ាងសកម្មដើម្បីជំរុញកិច្ចសហប្រតិបត្តិការមហាអនុតំបន់ដែលជាប់ទាក់ទងនឹងដំណើរការអភិវឌ្ឍន៍អាស៊ានដើម្បីឱ្យប្រជាជននិងតំបន់ទាំងអស់មានឱកាសចូលរួមចំណែកសម្រាប់សហគមន៍។អង្គប្រជុំក៏បានអនុម័តសេចក្តីប្រកាសហាណូយ (Ha Noi) ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយពីឆ្នាំ ២០២៥ ដោយរំពឹងថានឹងកសាងមូលដ្ឋានរឹងមាំសម្រាប់មាគ៌ាអភិវឌ្ឍន៍ឆ្ពោះទៅមុខរបស់សហគមន៍អាស៊ាន។

ឆ្ពោះទៅសហគមន៍អាស៊ានមួយដែលសំបូរទៅដោយអត្តសញ្ញាណ ថ្នាក់ដឹកនាំអាស៊ានបានលើកទឹកចិត្តដល់ការបង្ហូតទង់អាស៊ាននិងការប្រើប្រាស់បទភ្លេងអាស៊ានដោយនាំមកនូវរូបភាពអាស៊ានឱ្យកាន់តែជិតស្និទ្ធនឹងប្រជាជននិងសហគមន៍។ ក្នុងឱកាសនេះថ្នាក់ដឹកនាំនៃប្រទេសនានាបានអនុម័តលើរបាយការណ៍អត្តសញ្ញាណអាស៊ាន និងបានចេញសេចក្តីប្រកាសហាណូយ (Ha Noi)  ស្តីពីការពង្រឹងការងារសង្គមឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានភាពស្អិតរមួត និងការឆ្លើយតប។ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ានជាលើកដំបូងត្រូវបានធ្វើឡើងដែលនេះគឺជាឱកាសដ៏មានតម្លៃសម្រាប់ស្ត្រីនៃបណ្តាប្រទេសអាស៊ានដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់សម្រាប់ការអភិវឌ្ឍនិងកំណើនប្រកបដោយចីរភាព។

ដោយវាយតម្លៃថាវៀតណាមបាននិងកំពុងធ្វើបានល្អការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ លោកស្រី Caitlin Wiesen បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានលក្ខណៈច្នៃប្រឌិតណាស់នាំមកនូវស្មារតីសហប្រតិបត្តិការ សាមគ្គីភាពនិងបង្ហាញភាពសំបូរធូធារក្នុងអត្តសញ្ញាណវប្បធម៌នៃបណ្តាប្រទេសសមាជិកអាស៊ាន។

អាទិភាពនិងគំនិតផ្តួចផ្តើមជាច្រើនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព

នៅក្នុងកិច្ចប្រជុំនេះគំនិតផ្តួចផ្តើមអាស៊ានជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត COVID-19 ហើយហានិភ័យនៃជំងឺរាតត្បាតត្រូវបានប្រកាសនិងដាក់ឱ្យដំណើរការដូចជា៖ មូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹង COVID-19 ដែលមានថវិកា ១០ លានដុល្លារពីបណ្តាប្រទេស(ក្នុងនោះវៀតណាមរួមវិភាគទាន ១០០,០០០ ដុល្លារ) ឃ្លាំងស្តុបសំភារៈបរិក្ខារពេទ្យបន្ទាន់ក្នុងតំបន់ (ក្នុងនោះវៀតណាមរួមវិភាគទានសម្ភារៈបរិក្ខារដែលមានតម្លៃ ៥ លានដុល្លារ) ដំណើរការឆ្លើយតបជាស្តង់ដាររបស់អាស៊ានចំពោះភាពាអាសន្នផ្នែកសុខភាពសាធារណៈបន្ទាន់។ដោយមានការគាំទ្រពីជប៉ុន អាស៊ានបានសម្រេចបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាស៊ានដើម្បីឆ្លើយតបទៅនឹងភាពអាសន្ននៃសុខភាពសាធារណៈបន្ទាន់និងជំងឺរាតត្បាតទើបលេចឡើងថ្មី។ អាស៊ានក៏បានអនុម័តក្របខ័ណ្ឌនៃការស្តារអាស៊ានទាំងមូល និងផែនការអនុវត្តព្រមៗគ្នាលើសសរស្តម្ភសហគមន៍ទាំង ៣ ដើម្បីជួយគាំទ្រដល់ប្រជាជននិងអង្គភាពអាជីវកម្មដើម្បីជៀសផុតពីផលវិបាកនៃការរាតត្បាតនិងមានស្ថិរភាពក្នុងជីវភាពសេដ្ឋកិច្ចសង្គមនៅបណ្តាប្រទេស។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Thongphan Savanphet  បានមានប្រសាសន៍ថាការចូលរួមវិភាគទានដ៏លេចធ្លោបំផុតរបស់ប្រទេសវៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០ គឺបាននាំមកនូវគំនិតផ្តួចផ្តើមជាច្រើននិងសម្រេចរាល់គោលដៅ និងផែនការដែលបានដាក់ចេញក្នងឆ្នាំ។ ប្រការនេះរួមចំណែកដល់ការការពារសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍរបស់អាស៊ានជួយអាស៊ានសាមគ្គីភាព និងបន្តរក្សាតួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូអាសាន ព្រមទាំងបង្កើនថែមទៀតនូវភាពស្អិតរមួតនិងសាមគ្គីភាពក្នុងអាស៊ាន។

បន្តពង្រីកនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយដៃគូនានាក្នុងកិច្ចប្រជុំនេះអាស៊ានបានឯកភាពពង្រីកសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)ដើម្បីឱ្យគុយបាកូឡុំប៊ីនិងអាហ្វ្រិកខាងត្បូងបានចូលរួម លើកចំនួនប្រទេសចូលរួមសរុបទៅ ៤៣ ប្រទេស។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាEAS-១៥ក៏បានអនុម័តសេចក្តីប្រកាសសំខាន់ៗរួមទាំងសេចក្តីប្រកាសស្តីពីរយៈពេល ១៥ ឆ្នាំរបស់ EAS។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូក ៣ ស្តីពីការពង្រឹងសមត្ថភាពខ្លួនទីពឹងខ្លួនផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំពោះបញ្ហាប្រឈមទាំងឡាយ ជាថ្មីម្តងទៀតបានបញ្ជាក់ពីតួនាទី និងឧត្តមភាពនៃក្របខ័ណ្ឌអាស៊ានបូក៣ ក្នុងការការពារនិងឆ្លើយតបទៅនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុនៅក្នុងតំបន់។


លោកនាយករដ្ឋមន្រ្តីង្វៀនស្វឹនភុក (Nguyen Xuan Phuc)  ប្រធានអាស៊ាន ២០២០ អញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២៣ ។រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ និងលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide អញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុន លើកទី ២៣ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក(Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in អញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូង លើកទី ២១ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ប្រធានអាស៊ាន ២០២០ និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌា លើកទី ២១ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ អញ្ជើញបានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹន ភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in អញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលកំពូលមេគង្គ - កូរ៉េខាងត្បូង លើកទី ២ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹន ភុក(Nguyen Xuan Phuc)  ប្រធានអាស៊ាន ២០២០ និងលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide អញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលកំពូលមេគង្គ - ជប៉ុន លើកទី ១២ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកលើកទី ៨ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ និងលោកស្រីនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ Jacinda Ardern អញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន - នូវែលសេឡង់ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូរយៈពេល តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ និងលោកនាយករដ្ឋមន្រ្តីអូស្ត្រាលី Scott Morrison អញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ាន - អូស្ត្រាលីលើកទី ២ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ អញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ានបូក ៣(ជប៉ុនចិននិងកូរ៉េខាងត្បូង) លើកទី ២៣ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ អញ្ជើញធ្វើជាអធិបតីនៃជំនួបរវាងថ្នាក់ដឹកនាំអាស៊ានបូក ៣និងអ្នកតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ាតាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ និងប្រតិភូកំពុងអញ្ជើញចូលរួមពិធីសម្ពោធបណ្តាញឡូជីស្ទីកអាស៊ាន - ASLN នៅឯទីក្រុងហាណូយ (Ha Noi)។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres អញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិ  លើកទី ១១ តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ RCEP ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ RCEP ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ នៅទីក្រុងហាណូយ(Ha Noi) លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក(Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនិងការផ្ទេរតួនាទីជាប្រធានអាស៊ានតាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក(Nguyen Xuan Phuc) ប្រគល់ញញួរឈើជូនលោកឯកអគ្គរដ្ឋទូតប្រ៊ុយណេប្រចាំវៀតណាមដែលជាប្រទេសកាន់តួនាទីជាប្រធានអាស៊ាន ២០២១ ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ការដែលអាស៊ាន និងបណ្តាដៃគូបញ្ចប់ការចរចានិងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេសក្នុងតំបន់ក្នុងការលើកកម្ពស់សេរីភាវូបនីយកម្មនិងការតភ្ជាប់សេដ្ឋកិច្ចគួរឲ្យលើកទឹកចិត្តខ្លាំងណាស់។

លោកស្រី Jessica Wa'u នាយិការងផ្នែកស្រាវជ្រាវអាស៊ាននៃវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរីបានមានប្រសាសន៍ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍របស់អាស៊ានក្នុងឆ្នាំ ២០២០  នៅពេលដែលវៀតណាកាន់តួនាទីជាប្រធានអាស៊ាន។ លោកស្រី Jessica Wa'u បានមានប្រសាសន៍ថាការចុះហត្ថលេខាលើ RCEP នេះគឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់អាស៊ាននៅពេលដែលដឹកនាំកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដ៏ធំបំផុតនៅលើពិភពលោកនិងធ្វើឱ្យតំបន់នេះកាន់តែខិតជិតគ្នាលើវិស័យពាណិជ្ជកម្ម។ RCEP គឺជាសញ្ញាមួយដែលបង្ហាញថាអាស៊ានចង់ធ្វើការជាមួយប្រទេសដទៃទៀតនិងលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២០ដែលជាឆ្នាំមានការប្រែប្រួលយ៉ាងខ្លាំង។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបរទេសជាមួយដៃគូបានដើរតួនាទីយ៉ាងសំខាន់។នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នេះ បានប្រព្រឹត្តទៅកិច្ចប្រជុំកំពូលរវាងអាស៊ានជាដៃគូសំខាន់ៗដូចជាប្រទេសចិន, ជប៉ុន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, ឥណ្ឌា, អូស្ត្រាលី, ញូវហ្សេឡែន, អង្គការសហប្រជាជាតិ ... លទ្ធផលនៃកិច្ចជ្រុំទាំងនេះបានអះអាងជាថ្មីម្តងទៀតរូបភាពនៃសហប្រតិបត្តិការការតភ្ជាប់ ភាពស្និទ្ធស្នាលរបស់អាស៊ានលើកកម្ពស់កិត្យានុភាពនិងលើកស្ទួយតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់។

នេះក៏ជាសកម្មភាពពិសេសដែលបិទឆ្នាំប្រធានអាស៊ាន ២០២០ ផងដែរ។/ ។

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប 
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាអត្ថបទបានផ្សាយ