កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបញ្ចប់ដោយជោគជ័យជាមួយនឹងពិធីបិទនិងការផ្ទេរតួនាទីប្រធានអាស៊ានទៅប្រទេសប្រ៊ុយណេដារូសាឡឹមក្នុងនោះមានកិច្ចប្រជុំកំពូលជាង ២០និងឯកសារចំនួន ៨០ ត្រូវបានអនុម័ត្ត ដែលជាចំនួនព្រឹត្តិការណ៍ និងឯកសារច្រើនបំផុតមិនធ្លាប់មានពីមុនមក។ នេះជាសកម្មភាពចុងក្រោយនៃឆ្នាំប្រធានអាស៊ាន ២០២០ ដែលអនុវត្តដោយវៀតណាមនិងជាសកម្មភាពសំខាន់បំផុតមួយនៃអាណត្តិរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ។
ឯកភាពលើការសម្រេចចិត្តសំខាន់ៗ
យោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក ង្វៀនឃ្វុកយុង (Nguyen Quoc Dung) ប្រធានមន្រ្តីជាន់ខ្ពស់នៃប្រទេសវៀតណាម អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ាន២០២០ បានឲ្យដឹងថា ចាប់តាំងពីដំបូងមកបណ្តាប្រទេសអាស៊ានបានវាយតម្លៃលើប្រធានបទដែលវៀតណាមបានជ្រើសរើសថាជាប្រធានបទមួយប្រកបដោយភាពត្រឹមត្រូវបំផុត ហើយបានក្លាយជានិមិត្តរូបរបស់អាស៊ានដែលជាអាស៊ានមួយស្អិតរមួតនិងឆ្លើយតប។
យោងតាមលោកស្រី Caitlin Wiesen ប្រធានតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំវៀតណាម បានអោយដឹងថាប្រទេសវៀតណាមបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អនៅក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ។ ប្រធានបទដែលវៀតណាមជ្រើសរើសសម្រាប់ឆ្នាំប្រធានអាស៊ាន២០២០ថា “ភាពស្អិតរមួត និងការឆ្លើយតប” ស្របតាមបរិបទដែលតំបន់និងពិភពលោកកំពុងប្រឈមុខនឹងជំងឺរាតត្បាត COVID-19។ វាហាក់ដូចជាថានៅឆ្នាំ ២០២០ មិនមានប្រធានបទណាដែលសមស្របជាងសម្រាប់អាស៊ានដូចប្រធានបទនេះទេ។ ឥឡូវនេះអាស៊ានបានរួបរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19ដែលជាជំងឺរាតត្បាតរាតសកលដែលមិនធ្លាប់មានពីមុនមកបានបង្ករជាផលប៉ះពាល់និងបញ្ហាប្រឈមជាច្រើនលើគ្រប់ទិដ្ឋភាពសេដ្ឋកិច្ចសង្គម។