អាស៊ាន៖ កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ជំងឺ COVID-19
នៅក្នុងកិច្ចសន្ទនានេះលោករដ្ឋមន្រ្តី ត្រឹន ទួន អាញ (Tran Tuan Anh)បានអះអាងថាប្រទេសវៀតណាមកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការឆ្លើយតបជាបន្ទាន់ទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19លើខ្សែរសង្វាក់ផ្គត់ផ្គង់និងខឿនសេដ្ឋកិច្ចក្នុងតំបន់។
ក្នុងស្មារតីនេះដោយទាក់ទិននឹងគោលការណ៍ក្នុងនាមជាប្រធានអាស៊ានវៀតណាមគាំទ្រនិងត្រៀមខ្លួនជួយសម្រួលចំពោះការផ្លាស់ប្តូរក្នុងក្របខ័ណ្ឌអាស៊ានបូក ៣ សំដៅដាក់ចេញបាននូវផែនការស្តារសេដ្ឋកិច្ចឡើងវិញនិងទប់ស្តាត់ផលប៉ះពាល់អវិជ្ជមានដោយការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាការចង្អុលបង្ហាញពីបណ្តាថ្នាក់ដឹកនាំអាស៊ាន+៣ ។
លោករដ្ឋមន្ត្រី ត្រឹន ទួនអាញ (Tran Tuan Anh ) និងលោកអគ្គលេខាធិការអាស៊ានក៏បានឯកភាពគ្នានឹងបន្តតាមដាន់និងជំរុញឲ្យបណ្តាប្រទេសអាស៊ាននិងដៃគូទាំង ៣គឺ៖ ចិនជប៉ុននិងកូរ៉េខាងត្បូងឱ្យឯកភាពលើខ្លឹមសារនិងអនុម័តឱ្យបានឆាប់ៗនូវ“សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីអាស៊ាន+៣ ស្តីពីការទប់ទល់នឹង COVID-19” នាពេលខាងមុខនេះ។
«ជាគោលដៅនៃយុទ្ធសាស្ត្រឈានទៅខាងក្រៅរបស់យើងខឿនសេដ្ឋកិច្ចអាស៊ានដែលទើបលេចធ្លោនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងចំណោមសាខានៅឯបរទេសចំនួន ២៧ ដែលបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបង្កើតឡើងកាលពីឆ្នាំ២០១៩ កន្លងទៅនេះមានសាខាចំនួន ១៣ ដែលមានទីតាំងស្ថិតនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានដូចជាប្រទេសវៀតណាមឥណ្ឌូនេស៊ីនិងសិង្ហបុរី។”
គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) កូរ៉េខាងត្បូង
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម