អាស៊ាន

អាស៊ាន៖ កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ជំងឺ COVID-19

នាពេល​ថ្មីៗនេះលោករដ្ឋម​ន្ត្រីក្រ​សួ​ង​ឧស្សា​​ហក​ម្ម​និ​ងពា​ណិ​ជ្ជកម្ម​វៀតណាម​ត្រឹនទួនអាញ (Tran Tuan Anh)ក្នុង​នា​ម​ជា​ប្រធា​ន​រ​ដ្ឋម​ន្រ្តី​សេ​ដ្ឋ​កិច្ច​អា​ស៊ា​ន​បា​ន​ជួប​​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​​លោកអគ្គលេ​ខា​​ធិកា​រអាស៊ាន Lim Jock Hoi ដើម្បីពិ​ភាក្សា​អំពីកា​រស្តារសេដ្ឋកិច្ចឡើងវិញ និង​ការរក្សា​ខ្សែសង្វាក់ផ្គត់ផ្គង់​​ក្នុង​តំប​ន់​ក្រោយពេល​បញ្ចប់ក្រោយពេលបញ្ចប់ជំងឺ COVID-19​រួម​​ទាំង​ការ​​​អនុវ​ត្ត​កា​រដឹ​ក​នាំបញ្ជា​​របស់​ថ្នាក់​ដឹក​នាំ​​នៅ​​កិច្ចប្រជុំកំពូលអាស៊ានបូក ៣​ ​ពិសេ​ស​ស្តី​ពី​​កា​រ​​ទ​​ប់ទ​ល់​នឹ​ង​កា​ររាតត្បាត COVID-19។

នៅក្នុងកិច្ចសន្ទនានេះលោករដ្ឋមន្រ្តី ត្រឹន ទួន អាញ (Tran Tuan Anh)បានអះអាងថាប្រទេសវៀតណាមកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការឆ្លើយតបជាបន្ទាន់ទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19លើខ្សែរសង្វាក់ផ្គត់ផ្គង់និងខឿនសេដ្ឋកិច្ចក្នុងតំបន់។

ក្នុងស្មារតីនេះដោយទាក់ទិននឹងគោលការណ៍ក្នុងនាមជាប្រធានអាស៊ានវៀតណាមគាំទ្រនិងត្រៀមខ្លួនជួយសម្រួលចំពោះការផ្លាស់ប្តូរក្នុងក្របខ័ណ្ឌអាស៊ានបូក ៣ សំដៅដាក់ចេញបាននូវផែនការស្តារសេដ្ឋកិច្ចឡើងវិញនិងទប់ស្តាត់ផលប៉ះពាល់អវិជ្ជមានដោយការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាការចង្អុលបង្ហាញពីបណ្តាថ្នាក់ដឹកនាំអាស៊ាន+៣ ។

លោករដ្ឋមន្ត្រី ត្រឹន ទួនអាញ (Tran Tuan Anh ) និងលោកអគ្គលេខាធិការអាស៊ានក៏បានឯកភាពគ្នានឹងបន្តតាមដាន់និងជំរុញឲ្យបណ្តាប្រទេសអាស៊ាននិងដៃគូទាំង ៣គឺ៖ ចិនជប៉ុននិងកូរ៉េខាងត្បូងឱ្យឯកភាពលើខ្លឹមសារនិងអនុម័តឱ្យបានឆាប់ៗនូវ“សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីអាស៊ាន+៣ ស្តីពីការទប់ទល់នឹង COVID-19” នាពេលខាងមុខនេះ។

 


កម្មករធ្វើការនៅក្រុមហ៊ុន ITM វៀតណាម ស្ថិតក្នុងតំបន់ឧស្សាហកម្ម VSIPស្រុក ទឺសើន (Tu Son)ខេត្តបាក់និញ (Bac Ninh)។
រូបថត៖ថៃហុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២០ ក្រុមហ៊ុនផលិតជី ជាតិគីមីនិងប្រេងឧស្ម័ន (PVFCCo) បានផលិតជីចំនួន ៣៤២,០០០ តោនដែលក្នុងនោះទិន្នផលអ៊ុយរ៉េម្រេចបាន ១០១% នៃផែនការ។ រូបថត៖ ហ៊ុយហុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ការផលិតផលិតផលវាយនភ័ណ្ឌនៅក្រុមហ៊ុនវាយនភ័ណ្ឌJasanវៀតណាម (ស្ថិតក្នុងតំបន់ឧស្សាហកម្មវាយនភ័ណ្ឌ ភូណុយ B (Pho Noi B) លៀវស្វា (Lieu Xa ) អៀនមី (Yen My) ខេត្ត ហ៊ឹងអៀន (Hung Yen)។ រូបថត៖ ផាំមគៀន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ចាប់ពីថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២០ គណៈកម្មាធិការប្រជាជននៃទីក្រុងដាណាំង (Da Nang) បានអនុញ្ញាតឲ្យតំបន់ទេសចរណ៍ Sun World Ba Na Hills បានបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញហើយ។ រូបថត៖ ត្រឹន ឡេឡាំ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ចាប់ពីថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២០ នៅតំបន់ទេសចរណ៍តាមកុក- ប៊ិចដុង (Tam Coc - Bich Dong)ឃុំនិញហាយ (Ninh Hai ) ស្រុក ហ័រលឺ (Hoa Lu)ខេត្ត និញប៊ិញ ( Ninh Binh)បានប្រព្រឹត្តទៅសកម្មភាពពិសេសជាច្រើនដោយបានបើកសប្តាហ៍ទេសចរណ៍នីញប៊ិញ ( Ninh Binh) ក្រោមប្រធានបទ“ទេសភាពស្រស់ស្អាតនៅតាមកុក- ត្រាងអាន (Tam Coc– Trang An)” ឆ្នាំ២០២០។ រូបថត៖ ឌុកភឿង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អ្នកទេសចរនៅទីក្រុងបាងកកនៃប្រទេសថៃ។
រូបថត៖ AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២១ ខែមេសាឆ្នាំ២០២០ បានប្រកាសលើកលែងពន្ធ ក្នុងរយៈពេល ៣ ខែសម្រាប់ភោជនីយដ្ឋានសណ្ឋាគារម៉ូតែលនិងក្រុមហ៊ុនទេសចរណ៍នានានៅក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺ COVID-19។
រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ប្រជាពលរដ្ឋពាក់ម៉ាស់ដើម្បីការពារការឆ្លងកូវីដ-១៩ នៅផ្សារទំនើបនានានៅ Quezonនៃប្រទេសហ្វីលីពីន។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



សិល្បករ សិល្បការនីជនជាតិថៃពាក់រម៉ាស់ដើម្បីការពារជំងឺCOVID-19 នៅពេលសំដែងនៅទីក្រុងបាងកកថ្ងៃទី ៤ ខែឧសភាឆ្នាំ២០២០ ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

នៅថ្ងៃទី ១៨ ខែឧសភាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានអាស៊ាន SOM អាស៊ានវៀតណាម ង្វៀន គ្វឹកយុង (Nguyen Quoc Dung)ចូលរួមក្នុងនាមជាប្រធានអាស៊ាន ២០២០ បានស្នើឱ្យ ផ្តោតលើការអនុវត្តលទ្ធផលសំខាន់ៗចំនួន៤ ដែលបានសំរេចចិត្តដោយថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំនានារួមមាន៖ ការបង្កើតមូលនិធិអាស៊ានដើម្បីទប់ទល់នឹង COVID-19ការសាងសង់ឃ្លាំងទុកបំរុងសំភារៈបរិក្ខារពេទ្យសម្រាប់តំបន់អាស៊ានការបង្កើតបែបផែនស្តង់ដាររបស់អាស៊ានសម្រាប់ឆ្លើយតបទៅនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់ និងកសាងផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ការរីករាលដាលនៃជំងឺ COVID-19។ 

លោករដ្ឋមន្ត្រី ត្រឹន ទួនអាញ(Tran Tuan Anh)បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi ដោយនាពេលកន្លងមកលោកតែងតែគាំទ្រវៀតណាមក្នុងការពង្រីកតួនាទីជាប្រធានអាស៊ាន។ ជាពិសេសគាំទ្រសំណើរបស់ វៀតណាម ដើម្បីដាក់ចេញបាននូវសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានស្តីពីការពង្រឹងការស្តារសេដ្ឋកិច្ចឡើងវិញ សំដៅឆ្លើយតបទៅនឹងការរីករាលដាលនៃ COVID-19 នៅក្នុងកិច្ចប្រជុំចង្អៀត AEM នៅខែមីនាកន្លងមកក៏ដូចជាការតភ្ជាប់និងការជម្រុញឲ្យបណ្តាប្រទេសអាស៊ានអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន - ជប៉ុនស្តីពីគំនិតផ្តួចផ្តើមស្តារសេដ្ឋកិច្ចឡើងវិញសម្រាប់ទប់ទល់នឹងជំងឺ COVID-19 ក្នុងរយៈពេលខ្លី។.


លើសពីទៅនេះលោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏បានចែករំលែកនៅក្នុងកិច្ចសន្ទនាអំពីការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ដោយអនុញ្ញាតិឱ្យដកហូតជាបណ្តោះអាសន្ននូវការដាក់កំហិតលើការនាំចេញផលិតផលវេជ្ជសាស្រ្តដូចជាម៉ាស់ ព្រមទាំងលុបបំបាត់កូតាសម្រាប់ការនាំចេញអង្ករបានវិលមករកភាពធម្មតាវិញគិតត្រឹមថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២០ ដោយឈរលើស្មារតីទទួលខុសត្រូវក្នុងការធានាការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងសហគមន៍អាស៊ាននិងស្របតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងប្រទេសជាដៃគូនានាបានអនុម័ត។
 

«ជាគោលដៅនៃយុទ្ធសាស្ត្រឈានទៅខាងក្រៅរបស់យើងខឿនសេដ្ឋកិច្ចអាស៊ានដែលទើបលេចធ្លោនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងចំណោមសាខានៅឯបរទេសចំនួន ២៧ ដែលបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបង្កើតឡើងកាលពីឆ្នាំ២០១៩ កន្លងទៅនេះមានសាខាចំនួន ១៣  ដែលមានទីតាំងស្ថិតនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានដូចជាប្រទេសវៀតណាមឥណ្ឌូនេស៊ីនិងសិង្ហបុរី។”

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) កូរ៉េខាងត្បូង
 

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


top