07/04/2019 10:45 GMT+7 Email Print Like 0

អាមេរិកនិងចិនបញ្ចប់វង់ចរចាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោន


 តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin នៅក្នុងកិច្ចចរចាពាណិជ្ជកម្មថ្មីនៅប៉េកាំង(រូបថត៖ vnanet.vn)
 

 នាថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ សេតវិមានបានឲ្យដឹងថា នៅតែមានប្រការសំខាន់ៗ ដែលត្រូវចរចា ​ហើយ​មជ្ឈដ្ឋានមន្ត្រី ក៏​ដូចជាក្រុម​អ្នកចរចា​នៃភាគី​ទាំងពីរ​នឹង​បន្ត​ទាក់​ទង​គ្នាដើម្បី​ដោះស្រាយ​រាល់​បញ្ហានៅ​សេសសល់​ផង​ដែរ។

នា​ថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៩ ក្រុមអ្នកចរចាអាមេរិក និង​ចិន​បាន​បញ្ចប់​វង់​ចរចា​ថ្មីៗ​បំផុត​បន្ទាប់​ពី​បី​ថ្ងៃធ្វើ​ការ​រួច​មកនៅទីក្រុងវ៉ាស៊ីនតោន។ ភាគីទាំងពីរគ្រោងនឹងបន្តការចរចារ ដើម្បីដោះ​ស្រាយ​រាល់​បញ្ហា​នៅ​សេស​លល់​ សំដៅបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយរយៈពេល ៩ ខែកន្លងទៅ។ ភាគី​ទាំង​ពីរ​កំពុង​ទទួល​បាន​ការវិវឌ្ឍលើគ្រប់វិស័យ ដូចជា៖ កម្មសិទ្ធិបញ្ញា និ​ង​ការផ្ទេរបច្ចេកវិទ្យា ទំនិញ។

ទោះជា​យ៉ាងណាក៏ដោយក្នុងសេចក្តីប្រកាសនាថ្ងៃទី ៥ ខែមេសា សេតវិមានបានឲ្យដឹងថា នៅតែ​មាន​ប្រការ​សំខាន់​ៗ ដែលត្រូវចរចា ហើយមជ្ឈដ្ឋានមន្ត្រី ក៏ដូចជាក្រុមអ្នកចរចា​នៃភាគី​ទាំងពីរ​នឹង​បន្ត​ទាក់​ទង​គ្នាដើ​ម្បី​ដោះស្រាយ​រាល់បញ្ហានៅ​សេសសល់ផងដែរ។​

ក្នុង​ពេលនោះ ប្រធាននាធិបតីអាមេរិក លោក  Donal Trump បាន​វាយតម្លៃថា​កិច្ចចរចា​ជាមួយ​ប៉េកាំង​កំពុង​ឆ្ពោះទៅរក​ការបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាងប្រទេស​មហាអំណាច​ជួរមុខ​ទាំងពី​នេះលើ​ពិភព​លោក​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ