02/09/2019 13:40 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ​អុជធូបទៀនគោរព​វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ​


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅកាន់កេរ្តិដំណែលលោកប្រធានហូជីមិញនៅក្នុងវិមានប្រធានរដ្ឋ (រូបថត៖ TTXVN) 
 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៩) រំលឹកខួបលើកទី៥០ទិវាលោក ប្រធានហូជីមិញទទួលមរណភាពនិងខួប រយៈពេល៥០ឆ្នាំ​អនុវត្ត​មតក​សាសន៍ របស់លោកប្រធាន នាព្រឹកថ្ងៃទី១ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅផ្ទះ៦៧ក្នុងកេរ្តិ៍​ដំណែល​លោក​ប្រធាន​ហូជីមិញនៅក្នុង វិមានប្រធានរដ្ឋ។
 
បន្ទាប់​នោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានជួបសំណេះ សំណាល​ជាមួយ​បណ្ដា​កម្មាភិ​បា​ល​និ​ង​បុគ្គ​លិក​នៅកេរ្តិ៍ដំណែល។ នៅទីនេះ លោកបានកោត​សរសើរ​កម្មាភិបាល​បុគ្គលិក​គ្រប់​រូបនៅ​កេរ្តិ៍​ដំណែល​ដែល​បាន​ ខិតខំប្រឹងប្រែងបំពេញការងារអោយបានល្អ ដោយថែរក្សារាល់ឯកសារ វត្ថុតាងដ៏ ថ្លៃថ្លា​អំពីជីវីត​និង​បុព្វហេតុ​បដិវត្តន៍របស់លោកប្រធានហូជីមិញ សំដៅបន្តឃោស នា អប់រំ ឧទ្ទេសនាម​ដល់ជន​រួមជាតិ​ទូទាំង​ប្រទេស​និង​មិត្តភក្តិអន្តរជាតិ ជាពិ សេសគឺជំនាន់វ័យក្មេង ដើម្បីអោយមនុស្សគ្រប់រូបរៀនសូត្រ ដឹងគុណ ហើយធ្វើ ត្រាប់​តាមពាក្យបណ្ដាំរបស់លោកប្រធានហូជីមិញ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញ​មានប្រសាសន៍ថា៖
 
“និយាយដល់​លោកប្រធានហូជីមិញ យើងនិយាយប៉ុន្មានក៏មិនគ្រប់ទេ។ លោកប្រធានជាមនុស្សម្នាក់ដ៏មហិមារ តែសាមញ្ញ​ រាក់ទាក់ស្និទ្ធស្នាល គួរអោយ ស្រឡាញ់រាប់អានមែនទែន។ ខ្ញុំមានគោល បំណងថា កម្មាភិបាល​និង​បុគ្គលិក​ គ្រប់រូបនៅទីនេះ ត្រូវតែរស់នៅនិងធ្វើការតាមគំរូរបស់លោកអ៊ុំ។ រៀនសូត្រតាម លោកអ៊ុំមិន​មែន​ជាការ​រៀន​ទន្ទេញចាំ ឬរៀនដើម្បីនិយាយតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវ រៀនដោយបេះដូង ដោយខួរក្បាលរបស់ខ្លួន ដើម្បី​បញ្ជូនបន្តទៀតទៅដល់ប្រជា ជន ហើយប្រែក្លាយទៅ​ជាស​កម្មភាព​ជាក់ស្ដែង​និងវិជ្ជមាន​សម្រាប់​ប្រជាជន​ តាម សេចក្ដីប្រាថ្នារបស់លោកអ៊ុំ។ យើងត្រូវតែខិតខំប្រឹងប្រែងធ្វើត្រាប់តាមស្មារតី របស់លោក​អ៊ុំជានិច្ច​”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ