• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វែងរកដំណោះស្រាយដើម្បីអភិវឌ្ឍន៍ Bosnia – Herzegovina គ្រប់គ្រងអាវុធគីមីនៅស៊ីរី


ទិដ្ឋភាពនៃកិច្ចប្រជុំ
 

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំចំនួន ២ ដាច់ដោយឡែកពីគ្នា ដើម្បីធ្វើការពិភាក្សាអំពីបញ្ហា Bosnia – Herzegovina និងស៊ីរី។

តាងនាមភាគីវៀតណាម និងឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក Dian Triansyah Djani បានចាត់ទុកថា Bosnia – Herzegovina ចាំបាច់ត្រូវពង្រឹងភាពជាអ្នកដឹកនាំនៅថ្នាក់មូលដ្ឋាន ក្នុងដំណើរការនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍របស់ប្រជាជន ជំរុញឯកភាពជាតិ ដើម្បីការអភិវឌ្ឍ និងស្ថេរភាពរយៈពេលយូរអង្វែង ព្រមទាំងអះអាងថា គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ Bosnia – Herzegovina កីដូចជាគាំទ្រការស្វែងរកដំណោះស្រាយយូរអង្វែង និងប្រកបដោយចីរភាពនៅប្រទេសនេះ។

នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីធ្វើការពិភាក្សាលើការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១១៨ (ឆ្នាំ ២០១៣) របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាអាវុធគីមីនៅស៊ីរី។ ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងសារជាថ្មីនូវទស្សនៈរបស់វៀតណាមអំពីបញ្ហាអាវុធគីមីនិយាយរួម ក្នុងនោះមានការថ្កោលទោសចំពោះរាល់សកម្មភាពប្រើប្រាស់អាវុធគីមី ក៏ដូចជាសង្កត់ធ្ងន់សារៈសំខាន់នៃការអនុវត្តន៍អនុសញ្ញាហាមប្រាមអាវុធគីមីយ៉ាងពេញលេញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top