• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីភារកិច្ច ដំណោះស្រាយស្នូលអនុវត្តន៍ ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩

នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្ដីសម្រេច ចិត្តលេខ០១ ស្ដីពីភារកិច្ច ដំណោះស្រាយស្នូលអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងគម្រោងថវិការដ្ឋឆ្នាំ២០១៩។
តាមសេចក្ដីសម្រេចចិត្តនេះអោយដឹងថា គោលដៅទូទៅក្នុងឆ្នាំ២០១៩នោះគឺបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាលើកស្ទួយផលិតភាព គុណភាព ប្រសិទ្ធភាព ខ្លួនទីពឹងខ្លួន និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងទទួលកំណើន GDP ប្រមាណ៦,៨% គ្រប់គ្រងកំណើន CPI អោយតិចជាង៤% ធានាតុល្យភាពរវាងការនាំចេញនាំចូល ព្រមទាំងបង្កើនទំហំនាំចេញឡើងពី៨ទៅ១០%ផងដែរ។

ដំណោះស្រាយសំខាន់ៗដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៩នោះគឺផ្តោតទៅលើការកែលម្អបរិយាកាសវិនិយោគ​ អាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះជំរុញខ្លាំងការផ្លាស់ប្ដូរថ្មី ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាជឿន លឿននិងឆ្លៀតយកប្រកបដោយប្រសិទ្ធភាពនូវបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ព្រមទាំងផ្តោតទៅលើការអភិវឌ្ឍវិស័យសុខាភិបាល អប់រំ បណ្ដុះបណ្ដាល វប្បធម៌សង្គម ធានាសុខុមាលភាពសង្គម លើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top