10/03/2019 10:46 GMT+7 Email Print Like 0

សុក្រិតមូលដ្ឋានគ្រឹះរដ្ឋាភិបាលអេឡិចត្រូនិក

 សុក្រិត​មូលដ្ឋានគ្រឹះរដ្ឋាភិបាលអេឡិចត្រូនិកសំដៅលើកកំពស់សុពល​ភាព ប្រសិទ្ធភាព​សកម្មភាព​នៃក្បាល​ម៉ាស៊ីន​រដ្ឋ និងគុណភាពបម្រើប្រជាជននិងសហ​ គ្រាស ព្រមទាំងនាំវៀតណាម​ចូលក្នុង top ៤ ​ប្រទេស​ជួរមុខ​ប្លុក​អាស៊ាន​ក្នុង​ការ ​រៀបចំណាត់ថ្នាក់រដ្ឋាភិបាល​អេឡិច ត្រូនិក តាមកា​រវាយតម្លៃរបស់អង្គការ​សហ ប្រជា​ជាតិ​រហូត​ដល់​ឆ្នាំ២​០២៥​។  
 
យោង​យាមគោលដៅដែលត្រូវបានដាក់ចេញ នៅក្នុងសេចក្ដី​សម្រេច​ចិត្ត​ស្ដីពី​ភារ​កិច្ច​និង​ដំណោះ​ស្រាយ​សំខាន់​មួយ​ចំនួន​ស្ដីពីការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកដំណាក់កាល២​០១៩-២០២០ តម្រង់ទិសដល់​ ឆ្នាំ២០២៥នោះ គឺ​ក្នុង​ដំណាក់​កាលពីឆ្នាំ២០១៩ដល់ឆ្នាំ២​០២០ រដ្ឋាភិបាលវៀត ណាមនឹងកសា​ង អភិវឌ្ឍន៍អ័ក្សតភ្ជាប់ឯកសារ​ជាតិ តាម​បច្ចេក​វិទ្យាជឿនលឿន របស់ពិ​ភពលោក ដើម្បីធ្វើជាមូលដ្ឋានគ្រឹះប្រមូលផ្ដុំ​ ចែករំលែកទិន្នន័​យ រវាង ប្រព័ន្ធ​ព័ត៌មាន​និង​មូលដ្ឋានទិន្នន័យនានា។
 
សេចក្ដីសម្រេច​ចិត្តនេះបានដាក់ចេញភារកិច្ចនិងដំណោះស្រាយចំនួន៦ សំដៅអនុវត្តន៍គោលដៅពោលខាងលើ ដែល​ក្នុង​នោះផ្ដោតសំខាន់ទៅលើការ ​កសាង សុក្រិតរបៀប​របបនិងមូលដ្ឋាន​គតិយុត្ត​អោយបាន​ពេញលេញ​និងគ្រប់​ គ្រាន់សម្រាប់ការកសាងនិងអ​ភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក។ ទន្ទឹមនឹងនោះ ​ការ​ កសាង​រដ្ឋាភិបាល​អេឡិចត្រូនិក​ ត្រូវតែតភ្ជាប់យ៉ាងស្អិតរ​មួតជាមួយការធានា សុវត្ថិភាពព័ត៌​មាន សន្តិសុខបណ្ដាញអ៊ីនធឺណិ​ត សន្តិ​សុខ​ជាតិ ក៏ដូច​ជាការពារ ព័ត៌មានបុគ្គល​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ