• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបមានការព្រួយបារម្ភចំពោះសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រខាងកើតដែល​បង្ក​អន្តរាយ​ដល់បរិស្ថាន​និង​សន្តិសុខ​នាវាចរណ៍​


 ផ្ទះរន្ទា DK1 (រូបថតៈ TTXVN)
 

នាថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០១៩ សហភាពអឺរ៉ុប (EU) បានចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​លើក​ឡើង​ពី​ទស្សនៈ​ស្តីពី​ស្ថាន​ភាព​សមុទ្រខាង​កើត ក្នុងអំឡុងពេល​ថ្មីៗ​នេះ។  
 
សេចក្តី​ប្រកាសដែលចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ EU បានសង្កត់ធ្ងន់ថា “សកម្មភាព​ឯកតោ​ភាគី​ក្នុង​ប៉ុន្មាន​សប្តាហ៍កន្លងមកនេះនៅសមុទ្រខាងកើត បាននាំអោយមានភាពតានតឹងកាន់តែកើនឡើង និង​បង្កអន្តរាយដល់បរិស្ថាន សន្តិសុខនាវាចរណ៍ រួមទាំងការគំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ ចំពោះ​ការ​អភិវឌ្ឍ​សន្តិភាព​សេដ្ឋកិច្ច​ក្នុងតំបន់។
 
យោងតាម EU​ ភាគីទាំងអស់នៅក្នុងតំបន់ ចាំបាច់ត្រូវអត់ធ្មត់ ចាត់វិធានការជាក់​ស្តែង​ដោយ​ឆ្ពោះទៅរក​ការស្តារ​ឡើង​វិញសភាពដើម និងដោះស្រាយ​ជំលោះដោយសន្តិវិធី ស្របតាមច្បា​ប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ស្តីពី​ច្បាប់សមុទ្រឆ្នាំ​១៩៨២​។ សេចក្តីប្រកាសរបស់ EU ក៏បាន​សង្កត់ធ្ងន់ថា ភាគីនានា​ក៏អាចស្វែង​រកជំនួយ​ពីភាគីទីបី ក្នុងទម្រង់នៃការផ្សះផ្សាឬ​អាជ្ញាកណ្តាល​ដែរ ដើម្បីសម្រួល​ដល់ការ​ដោះស្រាយ​បណ្តឹង​របស់​ភាគី​នីមួយៗ​។
 
នៅក្នុងសេចក្តីប្រកាសដ​ដែលនេះ  EU រំពឹងថា ភាគីនានា​នឹងបញ្ចប់​យ៉ាងឆាប់ៗ​ប្រកប​ដោយ​តម្លាភាព​នូវការចរចា​ស្តីពីក្រម​ប្រតិបត្តិសម្រាប់ភាគីនានានៅ​សមុទ្រខាងកើត (​COC) ដោយ​មាន​លក្ខណៈ​បង្ខំជា​ដាច់​ខាត​ស្រប​តាម​ច្បាប់​។ ម្យ៉ា​ងវិញទៀត  EU ក៏បានបញ្ជាក់​ពីការប្តេជ្ញា​ចិត្តរបស់ខ្លួន ចំពោះសណ្តាប់​ធ្នាប់​ស្រប​ច្បាប់​នៅសមុទ្រនិង​មហាសមុទ្រដោយផ្អែកលើច្បាប់អន្ត​រជាតិ​ សន្តិសុខនិងកិច្ចសហប្រ​តិបត្តិការ​លើសមុទ្រ ក៏ដូច​ជាសេរីភាព​នាវាចរណ៍​និងអាកាសចរណ៍ ដើម្បីប្រយោជន៍របស់​ប្រទេសទាំងអស់​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេ​ងវៀត​ណាម​
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top