• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសនិងសហគ្រិនជានិច្ចកាលមានឋានៈពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិ

ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh ថ្លែងនៅពិធីជួបជុំ។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ថ្លែងនៅក្នុងពិធីជួបជុំជាមួយគណៈប្រតិភូ សហគ្រាសនិងសហគ្រិនជាគំរូនៃសមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមវៀតណាម ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh បានអះអាងថា សហគ្រាសនិងសហគ្រិនជានិច្ចកាល មានឋានៈដ៏ពិសេសដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ នាពេលកន្លងមក បក្សនិងរដ្ឋបានចេញផ្សាយ សេចក្ដីសម្រេចចិត្ត គោលជំហរ និងគោលនយោបាយជាច្រើន សំដៅកែ លម្អបរិយាកាសវិនិយោគ-អាជីវកម្ម កែទម្រង់រដ្ឋបាល ជួយឧបត្ថម្ភសហ គ្រាសលើកកំពស់សមត្ថភាពប្រកួតប្រជែងដើម្បីអភិវឌ្ឍ។ លោកឧបនាយក រដ្ឋមន្រ្តីបានក្រើនរំលឹកថា នាពេលខាងមុខនេះ សមាគមន៍សហគ្រាសខ្នាត តូចនិងមធ្យមវៀតណាម ចាំបាច់ត្រូវឈានមុខគេក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងដំណើរការផលិតកម្ម នាំគ្រឿងម៉ាស៊ីន ឧបករណ៍បច្ចេក វិទ្យាខ្ពស់មកជំនួសឲ្យកម្លាំងពលកម្មដោយដៃ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជ មានទៅលើបរិស្ថាន ព្រមទាំងបន្តលើកកំពស់ទាំងគុណភាពនិងបរិមាណ ផលិតផល ដើម្បីមានកម្លាំងប្រកួតប្រជែងគ្រប់គ្រាន់នៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top