05/08/2020 14:55 GMT+7 Email Print Like 0

សន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល៖ បង្កើតកម្លាំងដើម្បីអនុវត្ត “គោលដៅដើរទន្ទឹមគ្នាទាំងពីរ”


ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល។ (រូបថត៖ VGP)
 

រដ្ឋាភិបាលបានកំណត់ថា រយៈដើមខែសីហានេះគឺជាពេលវេលាដ៏សំខាន់ដើម្បី ដឹងថា តើជម្ងឺរាតត្បាតផ្ទុះឡើងវិញ​ជាទ្រង់ទ្រាយធំដែរ ឬអត់។ ហេតុដូច្នេះ ត្រូវតែកៀងគរប្រភពធនធានទាំងអស់ដើម្បីកំចាត់ជម្ងឺនៅទីកន្លែងកើតមានដំបូង ជាពិសេសគឺនៅទីក្រុងដាណាំង។
 
នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាលកាលពីរសៀលថ្ងៃទី៣ សីហា រដ្ឋមន្ត្រី ប្រធានខុទ្ទ កាល័យ រដ្ឋាភិបាលវៀតណាមលោក Mai Tien Dung បានឲ្យដឹងថា ក្នុងបរិបទដែលសេដ្ឋកិច្ចជាតិរងផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដោយសារវិបត្តិ Covid-19 ទស្សនៈក្នុងការដឹកនាំរបស់រដ្ឋាភិបាលនោះគឺ មិនរាថយនៅចំពោះមុខការលំបាកនោះឡើយ ប៉ុន្តែប្រែក្លាយបញ្ហា ប្រឈមទៅជាឱកាស ប្រកាន់ខ្ជាប់នូវគោលដៅ ភារកិច្ច និងដំណោះស្រាយ ដែលត្រូវបានដាក់ចេញ។ ទន្ទឹមនេះ ផ្ដោតការយកចិត្តទុកដាក់លើការដោះ ស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្ម ធានាសន្តិសុខសង្គម ហើយ ស្រុះចិត្តគំនិត ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកផងដែរ។ រដ្ឋាភិបាលបានកំណត់ថា រយៈដើមខែសីហានេះគឺជាពេលវេលាដ៏សំខាន់ដើម្បី ដឹងថា តើជម្ងឺរាតត្បាតផ្ទុះឡើងវិញជាទ្រង់ទ្រាយធំដែរឬអត់។ ហេតុដូច្នេះ ត្រូវតែកៀងគរប្រភពធនធានទាំងអស់ដើម្បីកំចាត់ជម្ងឺនៅទីកន្លែងកើតមានដំបូង ជាពិសេសគឺនៅទីក្រុងដាណាំង។ ជាទូទៅ ត្រូវការប្រកាន់ខ្ជាប់នូវការ អនុវត្តភារកិច្ច ដំណោះស្រាយនានាក្នុងការប្រយុទ្ធប្រឆាំងជម្ងឺផងហើយ សម្រេចរួចរាល់នូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ ទៀតផង៕  

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ