20/05/2019 11:01 GMT+7 Email Print Like 0

សកម្មភាពអបអរសាទរខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ


 គណៈប្រតិភូដែលជាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កានិងចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថតៈ TTXVN)
 

គណៈប្រតិភូរួមមាន នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan​, រួមទាំងថ្នាក់នាំបក្ស រដ្ឋ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋផងដែរ។
 
ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១២៩  នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ (១៩ ឧសភា ១៩៨០ - ១៩ ឧសភា ២០១៩) នាព្រឹកថ្ងៃទី ១៩ ខែឧសភា គណៈ ប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាន​រដ្ឋ​ ស​ភា រដ្ឋាភិបាល គណៈកម្មា ធិការម​ជ្ឈឹមរណសិរ្សមាតុភូមិវៀតណា​ម បាន​អញ្ជើញ​ដាក់​កម្រង​ផ្កានិង​ចូល​ប្រាង្គ​តម្កល់​ សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ។ គណៈប្រតិភូរួមមាន នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, រួមទាំងថ្នាក់នាំបក្ស រដ្ឋ អតីតថ្នាក់​ដឹក​នាំបក្ស​និង​រដ្ឋ​ផង​ដែរ។
 
នាព្រឹកថ្ងៃ​ទី១៩ខែឧសភានេះ  គណៈប្រតិភូដែលជាថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មា​ធិការប្រជាជន រណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជី មិញ រួមជាមួយកម្លាំងប្រដាប់អាវុធ និង​ប្រជា​ជន​គ្រប់​ស្រទាប់ បានទៅដាក់ផ្កា  អុជ ធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសារៈមន្ទីរហូជីមិញ- សាខាទីក្រុង​ហូជី​មិញ។
 
ក្នុងក្របខ័ណ្ឌ​នៃមហាសន្និបាត ចៅពូកែរបស់លោកអ៊ុំហូ ឆ្នាំ ២០១៩  ដោយប្រធាន បទ "កុមារទីក្រុងធ្វើ​តាម​ពាក្យ​ទូន្មាន​ទាំង៥របស់លោកអ៊ំហូ”  នារសៀលថ្ងៃទី ១៨ខែឧសភា ពិធីលើកតម្កើងចៅពូកែរបស់លោកអ៊ំហូ ចំនួន ៣៥០​រូប ត្រូវបានរៀបចំឡើង​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ