• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី ៧៣ ទិវាបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាមនៅទីក្រុងហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ៧៣ នៃទិវាបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ខែសីហា១៩៤៥ - ថ្ងៃទី១៩ខែសីហា២០១៨) និងបុណ្យឯករាជ្យជាតិ (ថ្ងៃទី២កញ្ញា១៩៤៥ - ថ្ងៃទី២កញ្ញា២០១៨) នាយប់ថ្ងៃទី២ កញ្ញា ទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “វៀតណាម-នៅលើវិថីដ៏រុងរឿង”

បរិយាកាសទទួលបុណ្យឯករាជ្យជាតិនៅទីក្រុងហូជីមិញ (រូបថតៈnld.com.vn )

អញ្ជើញចូលរួមក្នុងពិធី មានវត្តមាន លោក Nguyen Thien Nhan សមាជិកការិយា ល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញនិង លោក Nguyen Thanh Phong ប្រធានាគណៈកម្មាធិការប្រជាជនទីក្រុងផងដែរ។

ក៏នាយប់ថ្ងៃទី២ ខែកញ្ញា ទីក្រុងហូជីមិញបានរៀបចំការបាញ់កាំជ្រួចកម្រិតខ្ពស់ពី ម៉ោង ២១ ដល់ម៉ោង​ ២១​ និង​១៥​នាទី។ លោក Nguyen Xuan Hai នៅខ័ណ្ឌ Binh Thanh បានឲ្យដឹងថា៖ “លោកបានឃើញការបាញ់កាំជ្រូចច្រើនលើកច្រើនសារហើយ ប៉ុន្តែមានការជក់ចិត្តបំផុតពេលបានឃើញការបាញ់កាំជ្រួចហោះឡើងលើមេឃ។ នេះជាលើកដំបូងដែលលោកបានឃើញការបាញ់កាំជ្រជួចក្នុងចម្ងាយជិត។ លោកគិតថា ការបាញ់កាំជ្រូចគឺនាំមកភាពទាក់ទាញ ភាពសប្បាយអស្ចារ្យជូនដល់សហគមន៍”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top