16/10/2020 14:41 GMT+7 Email Print Like 0

វៀតណាម ឥណ្ឌូនេស៊ីអំពាវនាវឲ្យភាគីនានានៅកូឡុំប៊ីបង្កើនកិច្ចសន្ទនា អនុវត្តការសន្យាដើម្បីសន្តិភាព

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានតាងនាមវៀតណាមនិងឥណ្ឌូនេស៊ី សម្ដែងនូវការតត់សម្គាល់ចំពោះវឌ្ឍនភាពដ៏វិជ្ជមាននៃកិច្ច ព្រមព្រៀងសន្តិភាព។

បណ្ដាតំណាងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី១៤ តុលា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅកូឡុំប៊ីនិងសកម្ម ភាពរបស់ក្រុមបេសកកម្មផ្ទៀងផ្ទាត់របស់អ.ស.បប្រចាំនៅកូឡុំប៊ី។

ថ្លែងនៅកិច្ចប្រជុំនេះ វៀតណាមនិងឥណ្ឌូនេស៊ីដែលជា តំណាងអាស៊ាននៅ ក្រុមប្រឹក្សាសន្តិសុខបានស្នើឲ្យភាគីពាក់ព័ន្ធនានាបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តការសន្យាហើយបង្កើនកិច្ចសន្ទនា។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានតាងនាមវៀតណាមនិងឥណ្ឌូនេស៊ីសម្ដែងនូវការតត់សម្គាល់ចំពោះវឌ្ឍនភាពដ៏វិជ្ជមាននៃកិច្ច ព្រមព្រៀងសន្តិភាព។ នៅចំពោះមុខការកើនឡើងនៃអំពើហឹង្សានិងករណីវាយប្រហារទៅលើសហគមន៍ជនកូឡុំប៊ី លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យ ភាគីនានាផ្ដោតសំខាន់ទៅលើកិច្ចការពារជនស៊ីវិល ជាពិសេសគឺស្ត្រីនិង កុមារ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy មានបំណងថា រដ្ឋាភិបាល កូឡុំប៊ី FARC ក្រុមប្រឹក្សាជាតិទទួលបន្ទុកការធ្វើសមាហរណកម្មឡើងវិញ អង្គការសហប្រជាជាតិនិងអង្គការតំបន់និងអន្តរជាតិផ្សេងៗទៀត ជួយគាំទ្រដល់ការស្ថាបនានិងដាក់ឲ្យដំណើរការយុទ្ធសាស្ត្ររួមសំដៅអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៅកូឡុំប៊ី ក្នុងនោះផ្ដោតការយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភ អតីតទាហាននានាផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ