18/03/2019 10:38 GMT+7 Email Print Like 0

វៀតណាម-អាហ្វ្រិកខាងត្បូងឯកភាពគ្នាបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ


 ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីវេទិកាដៃគូអន្តររដ្ឋាភិបាលវៀតណាម-អាហ្វ្រិកខាងត្បូងលើកទី៤ (រូបថត៖ TTXVN) 
 

 ភាគីទាំងពីរបានឯកភាពគ្នារក្សាសកម្មភាពផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​និង​សហការយ៉ាងល្អនៅ អង្គការអន្តរជាតិនិងវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ។ 
ចាប់​ពី​ថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុង Pretoria អនុរដ្ឋមន្រ្តីសហ ប្រតិ​បត្តិការ​និង​ទំនាក់​ទំនង​អន្តរជាតិអាហ្វ្រិកខាងត្បូងលោក Reginah Mhaule និងអនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Nguyen Quoc Cuong បានធ្វើជា សហអធិបតីនៅសម័យប្រជុំលើកទី៤វេទិកាដៃគូអន្តររដ្ឋាភិបាល វៀតណាម-អាហ្វ្រិក​ខាង​ត្បូង​អំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យា សាស្ត្រ បច្ចេកទេសនិងវប្បធម៌។

​នៅ​វេទិកាលើកនេះ ភាគីទាំងពីរបានឯកភាពគ្នារក្សាសកម្មភាពផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមកនិងសហការយ៉ាងល្អនៅ អង្គការអន្តរជាតិនិងវេទិកាពហុភាគី ជាពិ​សេស​គឺអង្គ​ការ​សហប្រ​ជាជា​តិ។ ភាគី ទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិ យោគអោយ​បាន​ខ្លាំងក្លាថែមទៀត ចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់ស្ដី ពី​កិច្ច​សហប្រតិ​បត្តិការ​រ៉ែយ៉ាង​ឆាប់​ៗ ជំរុញកិច្ចសហប្រតិបតិ្តកា​រថាមពលអគ្គីសនី ថាមពលកកើតឡើង​វិញ ព្រម​ទាំង​ពន្លឿន​ការ​ចរ​ចា​ស្ដីពី​ការ​ធ្វើអា​ជីវកម្មនិងនាំ ចេញធ្យូងពីអាហ្វ្រិកខាងត្បូងទៅកាន់ វៀតណាម ក៏ដូចជាបង្កើនទំហំនាំចេញ ទ្វេភាគី​ផង​ដែរ​។ ភាគីទាំងពីរបានយល់ស្របគ្នាអភិវឌ្ឍន៍ទំនាក់ទំនងការពារ ជាតិអោយ​កាន់​តែ​ជាក់​ស្ដែង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃតាមរយៈការរៀបចំកិច្ចសន្ទនា ការពារជាតិលើកទី៣នៅទីក្រុងហាណូយក្នុងឆ្នាំ២០១៩ បង្កើន​កិច្ច​សហ​ប្រតិ បតិ្តការលើវិស័យបណ្ដុះបណ្ដាលពេទ្យទ័ព ភ័ស្តុភា ឧស្សាហកម្មការពារជាតិ ព្រម ទាំងផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ស្ដីពីសកម្មភាព​រក្សាសន្តិភាពនៅអង្គការសហប្រជាជាតិផងដែរ៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ