• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃគ្រាប់បែក និងមីន ក្រោយសង្គ្រាម


 ឧបករណ៍ទាំងនេះរួមមាន៖ ម៉ាស៊ីនរាវរកគ្រាប់បែកមីនចំនួនជាង ២០០ គ្រឿង ដើមើ្បជំនះពុះពារលើផលវិបាកនៃ គ្រាប់បែក និងមីន ក្រោយសង្គ្រាម។ (រូបថត៖ dangcongsan.vn)
 

 ឧបករណ៍​ទាំងនេះរួមមាន៖ ម៉ាស៊ីនរាវរកគ្រាប់បែក​មីនចំនួនជាង ២០០ គ្រឿង ដើម្បី​ប្រើប្រាស់​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​គម្រោង​ វៀតណាម - កូរ៉េខាងត្បូង ស្ដីពីកិច្ចសហប្រតិបត្តិការជំនះពុះពារលើផ​លវិបាកនៃ គ្រាប់បែក និ​ងមីន​ ក្រោយ​សង្គ្រាម។

នាថ្ងៃ​ទី១៩ ខែមិនា ឆ្នាំ​២០១៩ នៅខេត្ត  Quang Ninh បាន​ប្រព្រឹត្តិ​ទៅ​ពិធី​ប្រគល់​ឧបករណ៍​សម្រាប់​បម្រើ​ការ​បោស​សម្អាតគ្រាប់បែកមីនដល់មជ្ឈមណ្ឌលធ្វើសកម្មភាពគ្រាប់បែកមីនជាតិវៀតណាម (VNMAC) ។ ​ឧបករណ៍​​​ទាំងនេះរួមមាន៖ ម៉ាស៊ីនរាវរកគ្រាប់​បែកមីនចំនួនជាង ២០​០ គ្រឿង ដើមើ្ប​ប្រើ​ប្រាស់​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​​​គម្រោង​ វៀតណាម - កូរ៉េខាងត្បូង ស្ដីពីកិច្ចសហប្រតិ​បត្តិការជំនះពុះពារលើផលវិបាកនៃ គ្រា​ប់បែក និង​មីន ក្រោយសង្គ្រាម។ ឯក​អគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​នៅវៀត​ណាម​បាន​អះអាង​ថា​គម្រោង​នេះ​គឺ​ជា​គម្រោង​មួយដែលមានអត្ថន័យដ៏ធំធេង ជួយឲ្យកូរ៉េខាងត្បូង និងវៀតណាម​មាន​ភាព​សុខ​ដុម​រវាង​ប្រវត្តិ​សាស្ត្រ​អតីតកាល​ និងបច្ចប្បន្នកាល ហើយរួមគ្នាបោះជំហានឆ្ពោះ​ទៅអនាគត។​

គម្រោងនេះត្រូវបានបង្កើតឡើងនាខែមិនា ឆ្នាំ២០១៨សំដៅ​បង្កើន​សមត្ថភាព​គ្រប់​គ្រង​ធ្វើ​សកម្មភាព​បោស​សម្អាត​​គ្រាប់​បែកមីនថ្នាក់ជាតិ ក៏ដូ​ចជាធានា​សុវត្ថិភាព​និង​ការ​អភិវឌ្ឍ​នៅតំបន់​ដែលរង​ការបំពុល​ដោយ​សារ​គ្រាប់​​បែក​មីន និង គ្រឿងមិនទាន់ផ្ទុះនៅសេសសល់ក្រោយសង្រា​ម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top