26/12/2020 15:47 GMT+7 Email Print Like 0

វៀតណាម-កម្ពុជាចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការរុករកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម

ភាគីទាំងពីរនឹងបន្តបញ្ជាដឹកនាំឲ្យបណ្ដាកងកម្លាំងបំពេញភារកិច្ចហើយបង្កើនការងារឃោសនាដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងប្រជាជនប្រចាំតំបន់ឲ្យយល់ច្បាស់នូវកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាបានចុះហត្ថលេខា ហើយចលនាកម្មាភិបាលនិងប្រជាជនជួយគាំទ្រយ៉ាងសកម្ម ជូនព័ត៌មានពាក់ព័ន្ធដល់ផ្នូរ ឬអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នក ជំនាញវៀតណាមដែលបានពលីជីវិតនៅក្នុងតំបន់។

តំណាងបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ប្រគល់ទឹកប្រាក់ជានិមិត្ត ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមជូនចំពោះបណ្ដាខេត្តរបស់កម្ពុជាក្នុងការងាររុករកអិដ្ឋធាតុយុទ្ធជនពលី។ (រូបថត៖ laodong.vn)


នាថ្ងៃទី២៥ ខែធ្នូ នៅទីក្រុង Ha Tien ខេត្ត Kien Giang ក្រុមកម្មាភិបាលនៃគណៈកម្មការទទួលបន្ទុកការងារប្រមូលអិដ្ឋធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមខេត្ត Kien Giang បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍ អិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងសម័យកាលសង្គ្រាមនៅកម្ពុជា ជាមួយខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្ត កំពត និងខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជា ដំណាក់កាលទី២០ (រដូវ ប្រាំងឆ្នាំ២០២០-២០២១)។ យោងតាមឯកសារសហប្រតិបត្តិការ ភាគីទាំង ពីរនឹងបន្តបញ្ជាដឹកនាំឲ្យបណ្ដាកងកម្លាំងបំពេញភារកិច្ចហើយបង្កើនការងារឃោសនាដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងប្រជាជនប្រចាំតំបន់ឲ្យយល់ច្បាស់នូវកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាបានចុះហត្ថលេខា ហើយចលនាកម្មាភិបាលនិងប្រជាជនជួយគាំទ្រ យ៉ាងសកម្ម ជូនព័ត៌មានពាក់ព័ន្ធដល់ផ្នូរ ឬអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នក ជំនាញវៀតណាមដែលបានពលីជីវិតនៅក្នុងតំបន់។ ទន្ទឹមជាមួយគ្នានោះ បង្កភាពងាយស្រួលសម្រាប់ក្រុម K92 នៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ដើម្បីបំពេញភារកិច្ចប្រកបដោយលទ្ធផលល្អប្រសើរផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ