• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវដល់​សហគមន៍​អន្តរជាតិ​ឲ្យបង្កើនការជួយ​ឧបត្ថម្ភ​សម្រាប់​ស៊ីរី

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីនានាគាំទ្រចំពោះសេចក្ដីអំពាវនាវឈប់បាញ់របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ និងបេសកកជនពិសេស ព្រមទាំងរក្សាស្ថិរភាពសន្តិសុខ។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូប្រចាំខែ ស្ដីពីស្ថានភាពស៊ីរីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ VGP)


នាថ្ងៃទី ១៦ ខែមិថុនា បេសកជនពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរីលោក Geir Pedersen បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លា អំពីស្ថានភាពលំបាកលំបិន របស់ប្រជា ជនស៊ីរីរាប់លាននាក់នៅឯកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូប្រចាំខែ ស្ដីពីស្ថានភាពស៊ីរីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Pedersen បានឲ្យដឹងថា ស្ថានភាពសន្ដិសុខនៅតំបន់ភាគ ពាយព្យនៃប្រទេសស៊ីរី បន្តមានស្ថិរភាពបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងរុស្ស៊ីនិងទួរគី ប៉ន្តែនៅតែមានបញ្ហាប្រឈាមមួយចំនួនផងដែរ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យ ភាគីនានាគាំទ្រចំពោះសេចក្ដីអំពាវនាវឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងបេសកកជនពិសេស ព្រមទាំងរក្សាស្ថិរភាពសន្តិសុខសំដៅជួយសម្រួលដល់កិច្ចចរចានិងរិះរកដំណោះស្រាយនយោយបាយសម្រាប់បញ្ហានៅស៊ីរី ផង ដែរ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top