25/06/2021 17:50 GMT+7 Email Print Like 0

វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត

ក្នុងបរិបទនៃស្ថានភាពតំបន់និងអន្តរជាតិដូចបច្ចុប្បន្ន វៀតណាមស្នើឲ្យភាគី នានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀតនូវស្ថានភាពនៅសមុទ្រខាងកើត ហើយចូលរួមវិភាគទានយ៉ាងជាក់ស្ដែងនិងសកម្មទៅក្នុងការថែរក្សាសន្តិភាព ស្ថិរ ភាពនៅសមុទ្រខាងកើត ក៏ដូចជាបង្កើតបរិយាកាសងាយស្រួលសម្រាប់ការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។
 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី២៤ ខែមិថុនា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ឆ្លើយសំណួររបស់អ្នកសារព័ត៌ មានអំពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មាននាពេលថ្មីៗនេះដែលថា នាវាល្បាត និងយន្តហោះរបស់ចិនត្រូវបានរកឃើញនៅថ្មប៉ប្រះទឹក Chu Thap ស្ថិតនៅក្នុងប្រជុំ កោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងយ៉ាងច្បាស់ម្ដងទៀតថា៖ វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Truong Sa ដោយសមស្របនឹងបទបញ្ញត្តិនានាក្នុង ច្បាប់អន្តរជាតិ។ គ្រប់សកម្មភាពទាំងអស់ដែលរំលោភបំពានទៅលើអធិបតេយ្យភាពនិងសិទ្ធិពាក់ព័ន្ធរបស់វៀតណាមនៅប្រជុំកោះ Truong Sa គឺជាទង្វើខុសច្បាប់និងជាមោឃៈ។ ក្នុងបរិបទនៃស្ថានភាពតំបន់និងអន្តរជាតិដូចបច្ចុប្បន្ន វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀតនូវស្ថានភាពនៅសមុទ្រខាងកើត ហើយចូលរួមវិភាគទានយ៉ាងជាក់ស្ដែងនិងសកម្មទៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ក៏ដូចជាបង្កើតបរិយាកាសងាយស្រួលសម្រាប់ការចរចាលើ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។

ពាក់ព័ន្ធដល់ការដែលប្រទេសចិននាពេលថ្មីៗនេះ បានដាក់ឲ្យដំណើរការ គម្រោងបិទផ្លាកឈ្មោះ សំដៅកត់សម្គាល់ប្រភេទរុក្ខជាតិនានានៅប្រជុំកោះ Hoang Sa របស់វៀតណាមនោះ លោកស្រី Le Thi Thu Hang បានឲ្យដឹងថែមទៀតថា រាល់ទង្វើ ក្រោមគ្រប់រូបភាពដែលរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa Truong Sa សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមចំពោះតំបន់សមុទ្ររបស់ខ្លួនសុទ្ធតែជាមោឃៈ មិនត្រូវបានទទួលស្គាល់ឡើយ ហើយវៀតណាមនឹងប្រឆាំងជំទាស់ជាដាច់ខាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ