• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានអបអរសាទរប្រទេសជប៉ុនក្នុងឱកាសនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជ Naruhito

នាថ្ងៃទី ១៧ ខែតុលា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបនឹងសំនួរសួរថា តើវៀតណាមមានអត្ថាធិប្បាយយ៉ាងមេចអំពីការដែលជប៉ុនមានព្រះមហាក្សត្រថ្មី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី  Le Thi Hang បានថ្លែងថា៖
 

  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី  Le Thi Hang (រូបថត៖baoquocte.vn)

“វៀតណាមអបអរសាទរដោយស្មោះស្ម័គ្រចំពោះព្រះរាជវង្សានុវង្សជប៉ុននិងប្រជាជនជប៉ុនក្នុងឱកាសព្រះចៅអធិរាជ  Naruhito ឡើងគ្រងរាជ្យសម្បត្តិ។បន្ទាប់ពីព្រះចៅអធិរាជ  Naruhito ឡើងគ្រងរាជ្យសម្បត្តិ វៀតណាមបានផ្ញើសារអបអរសាទរ ហើយវៀតណាមជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹននាំរបស់រជ្ជកាល " Reiwa" ប្រទេសនិងប្រជាជនជប៉ុននឹងបន្តទទួលបានសមិទ្ធិផលដ៏ធំធេងក្នុងការកសាងប្រទេសជាតិឲ្យកាន់តែរុងរឿងនិងវិបុលភាព ហើយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅនិងទូលំទូលាយវៀតណាម - ជប៉ុន បន្តអភិវឌ្ឍយ៉ាងល្អប្រពៃដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោក” ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top