11/05/2019 11:44 GMT+7 Email Print Like 0

វៀតណាមបានអនុវត្តការហៅទូរស័ព្ទតាមរយៈបណ្តាញ 5G ជាលើកដំបូងប្រកបដោយជោគជ័យ


 វៀតណាមបានអនុវត្តការហៅទូរស័ព្ទតាមរយៈបណ្តាញទ 5G ជាលើកដំបូងប្រកបដោយជោគជ័យ
 

នា​ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន Viettel របស់វៀតណាម និង​សម្ព័ន្ធ​ក្រុម​ហ៊ុន​  Ericsson (ប្រទេសស៊ុយអែត) បានធ្វើការ  តភ្ជាប់ជាផ្លូវការលើកដំបូងតាមរយៈបណ្តាញ ទូរស័ព្ទច​ល័ត​ 5G​ នៅវៀតណាម

សកម្មភាព​នេះគឺជាផ្នែកមួយនៃកម្មវិធីសាកល្បងបច្ចេកទេសដែលត្រូវបានធ្វើឡើងដោយសម្ព័ន្ធក្រុមហ៊ុន Viettel ដើម្បីវាយតម្លៃចំពោះវិស័យទាំងអស់នៃការអនុវត្តបច្ចេកវិទ្យាជាក់ស្តែងនៅវៀតណាម។ ព្រឹត្តិការណ៍នេះ​បាន​ធ្វើ​ឱ្យ វៀតណាមក្លាយជាប្រទេសមួយដែលបានសាកល្បងបណ្តាញអ៊ីនធ័រណែត 5G ប្រកបដោយ​ជោគ​ជ័យ​នៅលើ​ពិភព​លោក​។ លោក Cao Duc Thang អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុន Viettel បានសង្កត់ធ្ងន់ថា៖ "ប្រទេសនិង​ក្រុមហ៊ុន​អ៊ីនធ័រណែតជាច្រើនចង់សាកល្បងសេវាកម្ម 5G ប៉ុន្តែវាមិនងាយស្រួលទេ បើយើងមិន​មាន​ការ​ត្រៀម​រៀប​ចំ​ទាន់​ពេលវេលានោះឡើយ។ យើងបានកំណត់គោលការ​ណ៍តាំងពីដើមឆ្នាំ ២០១៨​ ហើយដោយឆ្ពោះ​ក្លាយ​ជា​អ្នក​ត្រួសត្រាយផ្លូ​វនៅក្នុងសេវា​កម្ម 5G ហេតុដូច្នេះ​ហើយ​យើង​ចាប់​ផ្តើម​ដំណើរ​ការឲ្យ​បាន​ឆាប់​ៗ។ វាមិនមែនជារឿងចៃដន្យទេដែលក្រសួងពា​ក់ព័ន្ធ បានផ្ដល់អាជ្ញាប័ណ្ណសាកល្បងសេវា​កម្ម ​5G ជូន​ខាង​យើង​ខ្ញុំកាលពីខែមករាកន្លងទៅនោះ​ ប៉ុន្តែយើង​ត្រូវ​ប្រុង​ប្រយ័​ត្ន​យ៉ាង​ហ្មត់ចត់​ចំពោះ​ក្រុម​វិស្វករ​របស់​យើង​។ បន្ទាប់មកយើងត្រូវតែស្វែងយល់​ពីបច្ចេកវិទ្យាណានិងដៃគូណា​មួយ ទើបទាន់ពេល​វេលាដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​ដូចថ្ងៃនេះ។

យោង​តាមផែនការនេះសម្ព័ន្ធក្រុមហ៊ុន Viettel នឹងបន្តពង្រីកការសាកល្បងបណ្តាញទូរស័ព្ទចល័ត 5G នៅទី​ក្រុង​ហាណូយ​ និងហូជីមិញផងដែរ៕

 

តា​ម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ