14/02/2019 09:52 GMT+7 Email Print Like 0

វៀតណាមបានអះអាងនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិក

សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិ ការអភិវឌ្ឍន៍សង្គម ក្រោមឧិវាទរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមនៃអង្គការសហប្រជាជាតិ  (ECOSOC) បានប្រារព្ធ នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩​​ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៃទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដោយប្រធានបទ “ដោះស្រាយបញ្ហាវិសមភាពនិងបញ្ហាប្រឈមសម្រាប់សមាហរណកម្មសង្គម តាមរយៈគោលនយោបាយប្រាក់បៀវត្ស សារពើពន្ធនិងការគាំពារសង្គម”។

សម័យប្រជុំលើកទី៥៧ បានប្រារព្ធពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ ២០១៩ (រូបថតៈ UN)

ចូលរួមក្នុងសម័យប្រជុំនេះ មានតំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ អង្គការអន្តររដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលនិងតំណាងជាយុវជនច្រើនរូបទៀត។

ក្នុងសុន្ទរកថាបើកសម័យប្រជុំ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣ លោកស្រី María Espinosa Garcés បាននាំមកនូវសារលិខិតមួយគឺលិទ្ធិពហុភាគីជាមធ្យោបាយតែមួយគត់និងល្អបំផុត ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរបស់សកលលោក ដែលកំពុងរារាំងការអភិវឌ្ឍប្រកបដោយចីរភាព។

អញ្ជើញតាងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានគណៈកម្មការអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិបានចែករំលែកនូវបទពិសោធន៍របស់អាស៊ានក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

ឯកអគ្គរដ្ឋទូតលោក  Dang Dinh Quy បានអះអាងថា អាស៊ានបានខិតខំប្រឹងប្រែងជាច្រើន ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ តាមរយៈគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន (IAI) ដែលជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមួយ ដើម្បីបណ្តាប្រទេសអភិវឌ្ឍន៍ជាង ចូលរួមការឧបត្ថម្ភដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាប្រទេសអាស៊ានទាំងអស់ រួមគ្នាអភិវឌ្ឍនិងចែករំលែផលប្រយោជនពីដំណើរការសមាហរណកម្មតំបន់។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅសម្រាប់មនុស្សចាស់ ជនពិការ កុមារ ស្ត្រី និងយុវវ័យ តាមរយៈកម្មវិធីនិងគំនិតផ្តួចផ្តើមជាក់ស្តែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ