• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងបន្តរក្សាសន្ទស្សន៍កំណើនក្នុង APEC

នាព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតស្ដីពីសប្ដាហ៍ ជាន់ខ្ពស់ APEC ដែលប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី៦ដល់ទី ១១ វិច្ចិកានោះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son អះអាងថា រហូតដល់ពេលនេះ ការងារត្រៀមររៀបចំទាំងអស់របស់វៀតណាមសំរាប់សប្ដាហ៍ ជាន់ខ្ពស់ APEC សុទ្ធតែបានសំរេចហើយ។

 ទិដ្ឋភាពនៃសន្និសីទកាសែត

តាមលោក Bui Thanh Son ថា ថ្នាក់ដឹកនាំទាំងអស់នៃខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង ២១ សុទ្ធតែបានបញ្ជាក់ពីការមកចូលរួមសន្និសីទកំពូលថ្នាក់ដឹកនាំ APEC។

ថ្នាក់ដឹកនាំជាន់ខ្ពស់ APEC បានស្នើឲ្យមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់វៀតណាមហើយកិច្ចព្រមព្រៀង​សហប្រតិបតិ្តការជាច្រើននឹងត្រូវបានចុះហត្ថលេខាក្នុងឱកាសនេះ។ ក្រៅពីនោះ នឹងមានដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាផ្លូវការចំនួន ៤ នៅវៀតណាមរបស់ថ្នាក់ដឹកនាំចិន អាមេរិក កាណាដា និងឈីលីទៀតផង។ អនុរដ្ឋមន្រ្តីលោក Bui Thanh Son ក៏បានអះអាងថា ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ APEC ២០១៧ វៀតណាមនឹងបន្តរក្សាសន្ទស្សន៍អភិវឌ្ឍន៍ក្នុង APEC ជំរុញការតភ្ជាប់ក្នុងប្លុក ធានាឲ្យ APEC បន្តតួនាទីជាវេទិកាជួរមុខក្នុងតំបន់អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពសម្បូររុងរឿង។ លោក Bui Thanh Son បាន ថ្លែងដូច្នេះថា៖

“ចំពោះវៀតណាម ក្នុងលើកទី២ទទួលការរៀបចំឆ្នាំ APEC នេះ ស្ថានភាពតំបន់និងអន្តរជាតិបានផ្លាស់ប្ដូរ ហើយឋានៈនិងកម្លាំងរបស់វៀតណាមក៏ខុសពីលើកដំបូងរៀបចំនាឆ្នាំ២០០៦ដែរ។ APEC ២០១៧ ជាឱកាសដើម្បី​ជំរុញនិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងជាមួយសមាជិក APEC នានា ជាពិសេសគឺដៃគូចំ​នួន​ ១៣​ក្នុង​ចំណោមដៃគូយុទ្ធសាស្ត្រនិងដៃគូលើគ្រប់វិស័យទាំង២៥របស់វៀតណាម។ តាមនោះ វៀតណាមអះអាងនូវគោលមាគ៌ាកិច្ចការបរទេសពហុភាគី សម្បូរបែប សកម្មចូលរួមវិភាគទានទៅក្នុងសកម្មភាពពហុភាគី”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top