វៀតណាមនិងអាមេរិកជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ
នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានអញ្ជើញជួបជាមួយព្រឹទ្ធសមាជិក John McCain នៅព្រឹទ្ធសភាអាមេរិក។ នៅក្នុងជំនួបនេះលោក Pham Quang Vinh មានបំណងថា ព្រឹទ្ធសមាជិក John McCain នឹងបន្តជួយឧបត្ថម្ភនិងជម្រុញថែមទៀតទំនាក់ទំនងទ្វេភាគីទាំងក្នុងបញ្ហាតំបន់និងអន្តរជាតិនាំទំនាក់ទំនងដៃគូអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯខ្លួនវិញ ព្រឹទ្ធសមាជិក John McCain បានអះអាងថា វៀតណាមនិងអាមេរិកគប្បីធ្វើអាជីវកម្មនូវសក្កានុភាពនិងពង្រីកថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាសន្តិសុខ ការពារជាតិនិងជួបប្រាស្រ័យប្រជាជន។ ព្រឹទ្ធសមាជិករូបនេះបានឯកភាពចាត់ទុកថា ភាគីទាំងពីរគប្បីបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសំដៅធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក្នុងនោះមានសន្តិភាព សន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតដោយគោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម