នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានអះអាងថា អាស៊ីអាគ្នេយ៍ជានិច្ចកាលជាក្រុមគ្រួសារនិងបងប្អូនអ្នកជិតខាងដ៏ជិតស្និទ្ធរបស់វៀតណាម; វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយតែងតែខិតខំអស់ពីសមត្ថភាព រួមជាមួយបណ្តាប្រទេសសមាជិកក្នុងការកសាងសហគមន៍អាស៊ានដ៏ឯកភាព ខ្លាំងមាំមួន មានតួនាទីនិងឋានៈកាន់តែខ្ពស់ នៅលើពិភពលោក។
រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃជម្លោះ ភាពតានតឹង និងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើពិភពលកោ បណ្តាប្រទេសសមាជិកអាស៊ាន ត្រូវបន្តរួមដៃគ្នាថែរក្សាសមិទ្ធិផលដែលសម្រេចបាន ជាពិសេសចំណងសាមគ្គីភាពនិងឯកភាព ដើម្បីអភិវឌ្ឍន៍អាស៊ានយ៉ាងខ្លាំងក្លានាពេលខាងមុខ។ រដ្ឋមន្ត្រីស្តីទីក៏បានស្វាគមន៍ចំពោះទីម័រឡេស្តេ ដែលជិតនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់គ្រួសារអាស៊ាន ហើយបានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ និងសម្របសម្រួលយ៉ាងសកម្មជាមួយប្រទេសជាសមាជិក ដើម្បីជួយ ទីម័រឡេស្តេ ចូលរួមប្រកបដោយប្រសិទ្ធភាព និងតាមទាន់វឌ្ឍនភាពនៃការអភិវឌ្ឍន៍របស់ប្លុកទាំងមូល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម