• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

នាព្រឹកថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេស (ហាណូយ) លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក Yasar Guler ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១១ ខែកញ្ញា។

ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ VNA) 
នៅក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីទទួលស្វាគមន៍ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយ ការពារជាតិ “៤ មិន”; ទស្សនៈខ្ជាប់ខ្ជួនរបស់វៀតណាមគឺ តស៊ូដោះស្រាយគ្រប់ជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); ការសន្យា អន្តរជាតិ និងតំបន់ដូចជា សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (DOC); គាំទ្រដល់ការចុះហត្ថលេខាក្នុងពេលឆាប់ៗលើក្រមប្រតិ បត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដោយមានលក្ខណៈជាក់ស្តែង ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។ អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការការពារជាតិ នាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; បន្តគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនោះ ស្រាវជ្រាវលើកកម្ពស់កិច្ច សហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យផ្សេងទៀតដូចជា៖ កងទ័ពជើងទឹក កងទ័ពជើងអាកាស សន្តិសុខតាមអ៊ីនធឺណិត ការឆ្លើយតបទៅនឹងបញ្ហា ប្រឈមមិនមែនប្រពៃណី កងវិស្វកម្ម និងការរុករក បោសសម្អាតគ្រាប់បែកមីន។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Phan Van Giang បានថ្លែងអំណរគុណចំពោះទួរគី ដែលបានបញ្ជូនសហគ្រាសឧស្សាហកម្មការពារជាតិទៅចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ហើយអះអាងការ ក្រសួងការពារប្រទេសត្រៀម ខ្លួនស្វាគមន៍គណៈប្រតិភូសហគ្រាស គ្រឹះស្ថានឧស្សាហកម្មការពារជាតិ ជាពិសេស សហគ្រាសចំណុះក្រសួងការពារជាតិទួរគី មកចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរ ជាតិវៀតណាមលើកក្រោយ។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Yasar Guler បានវាយតម្លៃខ្ពស់ចំពោះភាពសកម្ម របស់ភាគីទាំងពីរក្នុងវិស័យបណ្ដុះបណ្ដាល ដោយការដែលក្រសួងការពារជាតិទួរគី បានបញ្ជូននាយទាហានសេនាធិការសិក្សាម្នាក់ទៅបណ្ដុះបណ្ដាលនៅបណ្ឌិតសភាការពារជាតិវៀតណាមជាលើកដំបូង ហើយនឹងបន្តបញ្ជូននាយទាហានទៅសិក្សាភាសា វៀតណាមនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា។ លោករដ្ឋមន្ត្រី Yasar Guler ក៏បាន និយាយផងដែរថា លោកត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍សិក្ខាកាម និងនាយទាហានវៀតណាម ទៅចូលរួមវគ្គ បណ្តុះបណ្តាលនៅទួរគី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top