• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសវនាការជាមួយអគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn

នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានជួបសវនាការជាមួយអគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសវនាការជាមួយអគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខឲ្យកាន់តែគួរឱ្យទុកចិត្ត និងមានកម្រិតយុទ្ធសាស្ត្រ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍ ការអប់រំ-បណ្តុះបណ្តាល និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា; កិច្ចសហប្រតិ បត្តិការវប្បធម៌ និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងអូស្ត្រាលី។ លោកនាយក រដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា ភាគីទាំងពីរជំរុញវិធានការឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគី ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខឡើងទ្វេដង; ពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិ យោគលើវិស័យសក្តានុពលដូចជា៖ រ៉ែ និងរ៉ែសំខាន់ៗ ដីកម្រ ថាមពលកកើតឡើង វិញ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានស្នើឱ្យអូស្ត្រាលីជួយវៀតណាមក្នុង ការកសាងមូលដ្ឋានទិន្នន័យជាតិអំពីប្រជាជន និងមជ្ឈមណ្ឌលទិន្នន័យជាតិវៀតណាម; គាំទ្រការបណ្តុះបណ្តាលសមត្ថភាពដល់កម្មាភិបាល និងមន្ត្រីរដ្ឋការវៀតណាម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិ វៀតណាមជាង ៣ សែន នាក់នៅអូស្ត្រាលី។
រីឯខ្លួនវិញ អគ្គទេសាភិបាលអូស្ត្រាលីបានចែករំលែកថា អូស្ត្រាលីមានបំណង ចង់បង្កើនឱកាសវិនិយោគនៅវៀតណាម តាមរយៈការិយាល័យជំរុញការវិនិយោគ ដែលបានបង្កើតឡើងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ; ឯកភាពពង្រឹងកិច្ច សហប្រតិបត្តិការលើសន្តិសុខតាមអ៊ីនធឺណិត; គាំទ្រវៀតណាមក្នុងតួនាទីជាម្ចាស់ផ្ទះ នៃពិធីចុះហត្ថលេខារបស់អង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (ខែតុលា ឆ្នាំ ២០២៥); មានបំណងចង់ពង្រឹងទំនាក់ទំនងការពារជាតិរវាង ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីរួមចំណែកទៅក្នុងការរក្សាសន្តិភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top