ព័ត៌មាន

វៀតណាមនិងអាមេរិកជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ


វៀតណាមនិងអាមេរិកជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ

នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានអញ្ជើញជួបជាមួយព្រឹទ្ធសមាជិក John McCain នៅព្រឹទ្ធសភាអាមេរិក។ នៅក្នុងជំនួបនេះ​លោក​ Pham Quang Vinh មានបំណងថា ព្រឹទ្ធសមាជិក John McCain នឹងបន្តជួយឧបត្ថម្ភនិងជម្រុញថែមទៀតទំនាក់ទំនងទ្វេភាគីទាំងក្នុងបញ្ហាតំបន់និងអន្តរជាតិនាំទំនាក់ទំនងដៃគូអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅ​មួយថ្ងៃ។ រីឯខ្លួនវិញ ព្រឹទ្ធសមាជិក John McCain បា​នអះអាងថា វៀតណាមនិងអាមេរិកគប្បីធ្វើអាជីវកម្មនូវសក្កានុភាពនិងពង្រីកថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាសន្តិសុខ ការពារជាតិនិងជួបប្រាស្រ័យប្រជាជន។ ព្រឹទ្ធសមាជិករូបនេះបានឯកភាព​ចាត់ទុកថា ភាគីទាំងពីរគប្បីបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសំដៅធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក្នុងនោះមានសន្តិភាព សន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍​ អាកាសចរណ៍នៅសមុទ្​រខាងកើតដោយគោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ​១៩៨២​ (UNCLOS) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top