• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើអាជីវកម្មយ៉ាងល្អនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី

គិតចាប់តាំងពីពេលដែល EVFTA ចូលជាធរមានកាលពីខែសីហាឆ្នាំ២០២០មក កំណើននាំចេញរបស់វៀត ណាមទៅកាន់ EU ត្រូវបានលើកកំពស់ជាបណ្ដើរៗ ហើយបានកើនឡើង១៨%ក្នុង ត្រីមាស ទី១ឆ្នាំ២០២១។

កិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីដូចជាកិច្ចព្រមព្រៀង ភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងចក្រភពអង់គ្លេស (UKVFTA) កំពុងបង្កលក្ខណៈងាយស្រួលជាបន្តបន្ទាប់សម្រាប់ ទំនិញវៀតណាមជ្រាបចូលទីផ្សារដៃគូនានា ដោយទទួលបានការអនុគ្រោះផ្នែកពន្ធគយ រួមជាមួយការសន្យាអំពីការកាត់បន្ថយរបាំងនានាផងដែរ។ គិតចាប់តាំងពីពេលដែល EVFTA ចូលជាធរមានកាលពីខែសីហាឆ្នាំ២០២០មក កំណើននាំចេញរបស់វៀត ណាមទៅកាន់ EU ត្រូវបានលើកកំពស់ជាបណ្ដើរៗ ហើយបានកើនឡើង១៨%ក្នុង ត្រីមាសទី១ឆ្នាំ២០២១។ ប្រហាក់ប្រហែលអញ្ចឹងដែរ ទំហំនាំចេញរបស់វៀតណាមទៅ កាន់បណ្ដាប្រទេសដៃគូក្នុងកិច្ចព្រមព្រៀង CPTPP ក៏ត្រូវបានលើកកំពស់ ខណៈដែល ទំហំនាំចេញទៅកាន់ទីផ្សារអង់គ្លេស បានកើនឡើង២២% ក្នុងត្រីមាសទី១ឆ្នាំ២០២១ ផងដែរ។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមចាត់ទុកថា ការ ទាញយក យ៉ាងល្អនូវប្រៀបខ្លាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងជាកត្តាមួយក្នុង ចំណោមកត្តាសំខាន់ៗ ដើម្បីជំរុញការនាំចេញរបស់វៀតណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top