17/11/2020 15:19 GMT+7 Email Print Like 0

វៀតណាមជួយជ្រោមជ្រែង “ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍”

ថ្លែងនៅកម្មវិធី ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកសុវត្ថិភាព ចរាចរណ៍បានផ្ញើរក្ដីសាកសួរសុខទុក្ខនិងការរំលែកទុក្ខចំពោះគ្រួសារទាំងអស់ដែលមានមនុស្សត្រូវស្លាប់ឬពិការអស់មួយជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។

ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh។ (រូបថត៖ TTXVN)


ក្នុងបំណងជួយជ្រោមជ្រែង “ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍” ដែលបំផុសឡើងដោយមហាសន្និបាតអង្គការសហ ប្រជាជាតិនោះ នាយប់ថ្ងៃទី១៥ វិច្ឆិកា គណៈ កម្មាធិការជាតិទទួលបន្ទុក សុវត្ថិភាពចរាចរណ៍បានសហការជាមួយស្ថានីយ៍ទូរទស្សន៍ វៀតណាមរៀបចំកម្មវិធី “មិត្តតាមផ្លូវ”និងពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០នៅវៀតណាម។

ថ្លែងនៅកម្មវិធី ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកសុវត្ថិភាព ចរាចរណ៍បានផ្ញើរក្ដីសាកសួរសុខទុក្ខនិងការរំលែកទុក្ខចំពោះគ្រួសារទាំងអស់ដែលមានមនុស្សត្រូវស្លាប់ឬពិការអស់មួយជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោកក៏បានថ្លែងអំណរគុណចំពោះបណ្ដាបុគ្គល អង្គការដែលបានជួយសង្គ្រោះនិងគាំទ្រដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងអំពាវនាវឲ្យស្ថាប័នរដ្ឋនៅទាំងមជ្ឈឹម និងមូលដ្ឋាន បណ្ដាអង្គការ សមូហភាពនិងប្រជាជនទាំងមូលប្រតិបត្តិយ៉ាង ម៉ឺងម៉ាត់តាមច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ