• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជួយជ្រោមជ្រែងទិវាជនពិការអន្តរជាតិ

ពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាជនពិការអន្តរជាតិ (ថ្ងៃទី៣ ខែធ្នូ) ដែលបានរៀបចំឡើងដោយគណៈកម្មាធិការជាតិអំពីជនពិការវៀតណាមសហការជាមួយសមាគមន៍ជនពិការទីក្រុងហាណូយបានប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែ​វិច្ឆិកា កន្លងទៅនៅទីក្រុងហាណូយ។

លោក Nguyen Van Hoi ប្រធាននាយកដ្ឋានគាំពារសង្គមចំណុះក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច​វៀត​ណាម​បានអោយដឹងថា៖

“ថ្ងៃនេះយើងរួមដំណើរជាមួយជនពិការដោយមានមនោសញ្ចេតនា ការទទួលខុសត្រូវ ការចែករំលែកនិងមោទនភាពចំពោះជនពិការ។ យើងនឹងបន្តអនុវត្តន៍ការងារល្អប្រសើរជាច្រើនថែមទៀតចំពោះជនពិការ ព្រមទាំងបន្តមានការរួមចំណែក បន្តផ្ដល់គំនិតផ្ដួចផ្ដើមនិងដំណោះស្រាយដ៏សមស្របនានា សំដៅជំរុញសកម្មភាពជួយឧបត្ថម្ភជនពិការនៅវៀតណាម តាមទិសដៅនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីជនពិការ”។

ក្នុងឱកាសទិវាជនពិការអន្តរជាតិ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ជនពិការប្រមាណ ៧ ពាន់នាក់បានចូលរួមកម្មវិធីមនុស្សធម៌នៅទីក្រុងហូជីមិញ។ ក្នុងកម្មវិធីនេះ ជនពិការទាំងអស់ត្រូវបានអ្នកស្ម័គ្រចិត្តណែនាំទៅទស្សនាសំណង់វប្បធម៌ប្រវត្តិសាស្ត្រនៅក្នុងនិងក្រៅប្រទេស ក៏ដូចជាចូលរួមលេងល្បែងកំសាន្តប្រជាប្រិយផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់មនុស្ស និងសេដ្ឋកិច្ច ដោយផ្តោតលើការតភ្ជាប់បៃតង ឌីជីថល និងកសាងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម; ជាពិសេសគាំទ្រគ្នាទៅវិញទៅមកដើម្បីធានាសន្តិសុខថាមពល រួមទាំងបណ្តាញអគ្គិសនីអាស៊ាន ជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។

Top