20/08/2019 11:29 GMT+7 Email Print Like 0

រៀនសូត្រនិងធ្វើត្រាប់តាមលោកប្រធានហូជីមិញយ៉ាងទៀងទាត់និងស្ម័គ្រចិត្ត


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ VGP) 
 

 នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការឃោស នាអប់រំមជ្ឈឹម​បាន​រៀប​ចំ​កម្ម​វិធី​ជួប​ប្រាស្រ័យ​រវាងមនុស្សគំរូខាងរៀនសូត្រនិងធ្វើ​ត្រាប់តាមសតិអារម្មណ៍ ​សីលធម៌​និង​រចនាប័ទ្ម​លោក​ប្រធាន​​ហូជី​​មិញ​ទូទាំង ប្រទេសឆ្នាំ២០១៩ ក្រោម​ប្រធានបទ “ហូជីមិញ៖​ដំណើរ​​នៃបំណងប្រាថ្នា”។
 
អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា លោក​ប្រធាន​ហូជីមិញ​ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់អំពីសីលធម៌ បដិវត្តន៍ដែលបាន​លះបង់​អស់​មួយ​ជីវិត​ដើម្បី​បុព្វហេតុ​បដិវត្តន៍​របស់​បក្ស​និង ប្រជាជាតិ ហើយបម្រើមាតុភូមិនិងប្រជាជនអស់ពីចិត្តពីថ្លើមផងដែរ។ លោក ប្រធានបាន​បន្សល់​ទុកជូន​ដល់ជំនាន់​សព្វថ្ងៃនិង​ជំនាន់​ក្រោយៗ​នូវទ្រព្យ​សម្បត្តិ​ខាង​ស្មារតី​ដ៏ថ្លៃថ្លាមួយ​នោះគឺ​សតិ​អារម្មណ៍​ហូជីមិញ​ សីលធម៌ហូជីមិញ រចនាប័ទ្ម ហូជីមិញ និងសម័យកាលហូជីមិញ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន​លើកច្បាស់ថា៖
 
 “ការ​រៀនសូត្រនិងធ្វើត្រាប់តាមសតិអារម្មណ៍ សីលធម៌និងរចនាប័ទ្ម ហូជីមិញគឺជាភារកិច្ចដ៏សំខាន់ ទៀង​ទាត់​និង​យូរអង្វែងរបស់បណ្ដាអង្គការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការនយោបាយសង្គម ស្ថាប័ន អង្គភាព​នានា​ ក៏ដូចជា របស់កម្មាភិបាល បក្ខជនគ្រប់រូប សំដៅរួមចំណែកកសាងបក្ស កសាងប្រព័ន្ធ នយោបាយ​អោយ​បាន​រឹងមាំ ស្អាតស្អម ព្រមទាំងកសាងវប្បធម៌ មនុស្សវៀត ណាមដើម្បីឆ្លើយ​តប​នឹង​សំណូមពរ​អភិវឌ្ឍ​ប្រទេស​ជាតិប្រកបដោយចីរភាពផង ដែរ។ នាពេលកន្លងទៅ ការរៀនសូត្រនិងធ្វើត្រាប់តាមសតិអារម្មណ៍ សីលធម៌​ និងរចនាប័ទ្មហូជីមិញ ដោយផ្សាភ្ជាប់នឹងការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមស្ដី ពីការក​សាង​និង​ពង្រីក​បក្ស សម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើន បានរួម ចំណែក ទប់ស្កាត់ការធ្លាក់ចុះខាងសតិអារម្មណ៍ សីលធម៌​នយោបាយ របៀបរស់ នៅក្នុងកម្មាភិបាលនិងបក្ខជន”។
 
នាយក​រ​ដ្ឋមន្រ្តីលោក Nguyen Xuan Phucបានចាត់ទុកថា ចាំបាច់ត្រូវធ្វើ អោយ​កាន់​តែល្អ​ថែម​ទៀត​នូវ​ការ​ងា​រ​ឃោស​នា អប់រំ ដើម្បីជួយអោយប្រជាជន មានការយោគ​យល់​យ៉ាង​ជ្រាល​ជ្រៅពីខ្លឹម​សារជា​សារវ័ន្ត​និង​តម្លៃដ៏​ធំ​ធេង​របស់​ សតិអារម្មណ៍ សីលធម៌និងរចនាប័ទ្មលោ​កប្រធានហូជីមិញ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ