• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីនិងវៀតណាមគឺជាដៃគូមានស្ថិរភាពលើវិស័យសន្តិសុខដែនសមុទ្រ

ក្នុងចំណោមបណ្តាប្រទេសជាសមាគមជិកអាស៊ីអាគ្នេយ៍នោះ វៀតណាមគឺជាដៃគូមានស្ថិរភាពបំផុតរបស់រុស្ស៊ីលើវិស័យយោធា បច្ចេកទេស រួមទាំងវិស័យសន្តិសុខនាវាចរណ៍។
 

ទិដ្ឋភាពនៃសម័យពិភាក្សាជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ“ បង្កើនសន្តិសុខដែនសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិ” (រូបថត៖ TTXVN)


សំណើសំខាន់ៗទាំង ៣ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាសន្តិសុខដែនសមុទ្រដែលត្រូវបាន នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh លើកឡើងនៅក្នុងសម័យពិភាក្សាជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ“ បង្កើនសន្តិសុខដែនសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិ” ដែលបានរៀបចំឡើងនាពេលថ្មីៗនេះ គឺទាក់ទាញបានចំណាប់អារម្មណ៍របស់អ្នកប្រាជ្ញនៅក្នុង និងក្រៅបរទេស ក្នុងនោះមានអ្នកប្រាជ្ញរុស្ស៊ី។ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV កាលពីថ្ងៃទី ១១ ខែសីហា លោកបណ្ឌិត Alexander Korolev មកពីសាលាសេដ្ឋកិច្ចជាន់ខ្ពស់បានអះអាងថា សំណើរទាំង ៣ របស់នាយករដ្ឋមន្រ្តី លោក Pham Minh Chinh គឺសុទ្ធតែសម្របសម្រួលនឹងគោលមាគ៌ាការទូតនាវាចរណ៍របស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសគឺក្នុងបញ្ហាសមុទ្រខាងកើត ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី-វៀតណាមក្នុងការធានាសន្តិសុខនាវាចរណ៍នោះ លោកបណ្ឌិត Alexander Korolev បានចាត់ទុកថា ក្នុងចំណោមបណ្តាប្រទេសជាសមាគមជិកអាស៊ីអាគ្នេយ៍នោះ វៀតណាមគឺជាដៃគូមានស្ថិរភាពបំផុតរបស់រុស្ស៊ីលើវិស័យយោធា បច្ចេកទេស រួមទាំងវិស័យសន្តិសុខនាវាចរណ៍។ នាបច្ចុប្បន្ននេះ វៀតណាមនិងរុស្ស៊ីបានបន្តរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ក្នុងវិស័យកងទ័ពជើងទឹក រួមទាំងការទិញសព្វាវុធ និងឧបករណ៍ពីប្រទេសរុស្ស៊ី ការជួយឧបត្ថម្ភផ្នែកបច្ចេកទេសរបស់អ្នកជំនាញរុស្ស៊ីនៅរោងចក្រតំឡើងនាវា វៀតណាមបានបញ្ជូនគណៈប្រតិភូកងទ័ពជើងទឹក នាវាចម្បាំង សមយុទ្ធរួមប្រឆាំងចោរសមុទ្រ នៅច្រកសមុទ្រ Malacca ជាដើមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top