• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ២៥ ឆ្នាំដែលវៀតណាមចូលរួមអាស៊ាន៖ ការខិតខំរបស់វៀតណាម ចូលរួមចំណែកសំខាន់ក្នុងការជំរុញជំនឿចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់

នាពេលថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Lee Hyuk អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន - កូរ៉េខាងត្បូង អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់បំផុតរបស់កូរ៉េខាងត្បូង ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។

លោក Lee Hyuk អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន - កូរ៉េខាងត្បូង អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀត ណាម (រូបថតៈ TTXVN)


យោងតាមលោក Lee Hyuk ទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងត្បូងនិងវៀតណាម មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំលើគ្រប់វិស័យ។ លោករូបនេះបានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនិងវៀតណាមត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេស ចំនួនពីរដែលគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជំងឺរាតត្បាតកូវីដ-១៩ និងបានវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ លឿនជាងប្រទេសដទៃ។ 

ស្តីពីតួនាទីរបស់វៀតណាមក្នុងការដឹកនាំអាស៊ាន ដើម្បីជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន អគ្គលេខាធិការលោក Lee Hyuk បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ដែលតែងតែរួមសហការជាមួយប្រទេសនានា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ លោក Lee Hyuk បានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពង្រឹងពហុភាគីនិយមនៅក្នុងតំបន់តាមរយៈមូលដ្ឋានគ្រឹះដែលអាស៊ានបង្កើតឡើង នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top