• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលអ៊ីតាលីជួយឧបត្ថម្ភវ៉ាក់សាំង Astra Zeneca ជាង ៨០ ម៉ឺនដូស​ជូនវៀតណាម

នាថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ រដ្ឋាភិបាលអ៊ីតាលីបានសម្រេចជួយឧបត្ថម្ភវ៉ាក់សាំង AstraZeneca ចំនួន ៨០១ ៦០០ ដូសជូនវៀតណាមតាមរយៈយន្តការ COVAX សំដៅជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។

វ៉ាក់សាំង AstraZeneca (រូបថត៖ AP)

តាមផែនការ ចំនួនវ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូនទៅប្រគល់ជូនវៀតណាមនាដើមខែកញ្ញាខាងមុខ។ នេះគឺជាលទ្ធផលនៃការធ្វើចលនាជាន់ខ្ពស់ ក្នុងនោះមានការដែលលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានផ្ញើសាលិខិតជូននាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi និងកិច្ចខិតខំប្រឹងប្រែងធ្វើការចលនារបស់ក្រុមការងាររបស់រដ្ឋាភិបាល ទទួលបន្ទុកការទូតវ៉ាក់សាំងនារយៈពេលកន្លងទៅ។ ការសម្រេចចិត្តនេះគឺជាសក្ខីភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ដែលបង្ហាញពីស្មារតីសាមគ្គីភាពរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីចំពោះវៀតណាមក្នុងគ្រាដ៏លំបាកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top