• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបចរចារជាមួយសមភាគីឥណ្ឌា


ទិដ្ឋភាពនៃជំនួបធ្វើការ

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីពិធីទទួលនិងជួបចរចារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់របស់ឥណ្ឌា ដឹកនាំ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Manohar Parrika។ នៅក្នុងជំនួប នេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Manohar Parrika បានអះអាងថា វៀត ណាមជាដៃគូរសំខាន់របស់ឥណ្ឌាក្នុងតំបន់ ​ហើយឥណ្ឌាមានបំណងអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម ដើម្បីធានាផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានសង្កកត់ធ្ងន់ថា ឥណ្ឌាជាដៃគូសំខាន់ហើយវៀតណាមផ្តល់អាទិភាព ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យជាមួយឥណ្ឌាជានិច្ច។​ ភាគីទាំង ពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនងលើវិស័យការពារជាតិរវាងប្រទេសទាំង ពីរនាពេលកន្លងទៅមានការអភិវឌ្ឍន៍យ៉ាងសកម្មតាមរយៈបណ្តាកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។

ភាគីទាំងពីរក៏
បានឯកភាពនាំទំនាក់ទំនងកិច្ចសហប្រ តិបត្តិការការពារជាតិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ តាមកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិនិងកិច្ចព្រមព្រៀងស្តីពីទស្សនវិស័យដែលបានកំណត់ក្នុង “សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងការពារជាតិវៀតណាម - ឥណ្ឌា ដំណាក់កាល២០១៥-២០២០”៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top