វេទិកាយុវជនពិភពលោកលើកទី២បានប្រារព្ធធ្វើឡើងនៅប្រទេសអេហ្ស៊ីប ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
តំណាងប្រតិភូវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយរដ្ឋមន្ត្រីក្រសួងយុវជននិងកីឡាអេហ្សីប
អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងវេទិកានេះ លោក Nguyen Hai Minh ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានអោយដឹងថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់យុវជនវៀតណាមក្នុងការផ្លាស់ប្តូរ ចែករំលែកនិងរៀនសូត្រពីយុវជនទូទាំងពិភពលោកនូវបទពិសោធ ន៍ក្នុងការអនុវត្តរាល់កម្មវិធីអភិវឌ្ឍរបស់យុវជន រួមចំណែកដល់សង្គមនិងដោះស្រាយរាល់បញ្ហាប្រឈមនៃសកលលោក។
លោក Nguyen Hai Minh បានអះអាងថា៖ យោងតាមខ្លឹមសារនានានៃវេទិកានេះ អង្គការយុវជនវៀតណាមនិយាយដោយឡែកនិងយុវជនវៀតណាមនិយាយរួមបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវខ្លឹមសារជាច្រើនដែលបានលើកឡើងក្នុងវេទិកាដូចជា សកម្មភាពរបស់យុវវ័យស្ម័គ្រចិត្ត ការជួយឧបត្ថម្ភយុវជននូវវិជ្ជាជីវៈ និងការ ងារចាប់ផ្តើមអាជីវកម្មជាដើម។ យុវជនវៀតណាមក៏មានសកម្មភាពជាក់ស្តែងមួយចំនួនក្នុងការចូលរួមកិច្ចការពារបរិស្ថាន ជួយឧបត្ថម្ភដល់ជនពិការ សមភាពយេនឌ័រ និងខ្លឹមសារចំនួន១៧ទៀតនៃគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម