• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរអាស៊ីស្រូបយកចំណែកទីផ្សារខ្ពស់បំផុតក្នុងចំណោមភ្ញៀវទេសចរ មកកាន់វៀតណាម


 (រូបថត៖ hanoimoi.com.vn).
 

តាមអគ្គនាយ​កដ្ឋានទេសចរណ៍វៀតណាមប្រកាសថា ក្នុងឆមាសទី១ ឆ្នាំ ២០១៩ បរិមាណភ្ញៀវទេសចរ​អន្តរ​ជាតិ​មក​កាន់វៀតណាមបន្តរក្សាបានល្បឿនកំណើនខ្ពស់ គឺប្រមាណ ៨,៥ លាននាក់ (កើន ៧,៥ បើធៀបនឹង​រយៈ​ពេល​ដូច​គ្នាពីឆ្នាំទៅមិញ)។
 
តាមអគ្គនា​យកដ្ឋានទេសចរណ៍ថា ចាប់ពីដើមឆ្នាំមក បណ្ដាព្រឹត្តិការណ៍ថ្នាក់អន្តរជាតិ និងតំបន់បាន​ប្រព្រឹត្តិ​ទៅ​នៅវៀ​ត​ណាម ប្រកបដោយជោគជ័យដូចជា៖ វេទិកាទេសចរណ៍ ASEAN ATF ឆ្នាំ ២០១៩  កិច្ចប្រជុំ​កំពូល​លើក​ទី ២​ សហរដ្ឋអាមេរិក - ស.ប.បកូរ៉េ  មហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៩ ជាដើម ហើយ​បាន​រួម​ចំណែក​ផ្សព្វផ្សាយ​ទេសចរណ៍វៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិ។

ទីផ្សារ​អាស៊ីនៅតែស្រូបយកចំណែកទីផ្សារខ្ពស់បំផុត ជាមួយនឹង ៧៧,៦% នៃបរិមាណភ្ញៀវទេសចរសរុប (ក្នុង​នោះ ​ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង និងចិន គឺមានចំ​នួនច្រើ​នបំផុត)។ បន្ទាប់មក​គឺភ្ញៀវទេសចរ​មកពីទ្វីប​អឺរ៉ុប និងទ្វីបអាមេរិក​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top