03/06/2019 10:57 GMT+7 Email Print Like 0

ពិធីអបអរសាទរថ្នាក់ជាតិដើម្បីរំលឹកខួបលើកទី១៣០ នៃទិវាកំណើតរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក Nguyen Van To


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល​ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីអបអរសាទរថ្នាក់ជាតិ ដើម្បីរំលឹកខួប​លើក​ទី​១៣០ នៃទិវាកំណើតរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក Nguyen Van To (៥ មិថុនា ១៨៨៩​ - ៥ មិថុនា ២០១៩)។
 
អញ្ជើញ​ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “ការរួម​ចំណែកដ៏ធំធេងមួយរបស់លោក Nguyen Van To ក្នុងនាម​ជាប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃរដ្ឋ​សភា​ គឺ​ត្រូវគ្រប់គ្រងរដ្ឋសភា ផ្តល់មតិយោបល់និងអនុម័តលើរដ្ឋ​ធម្មនុញ្ញដើម​ដំបូង របស់ប្រទេសជាតិ នោះគឺ​ជារដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៤៦ តែម្តង។ ដោយមានខ្លឹមសារមនោគមវិជ្ជាជឿនលឿន ហើយមានគុណ​សម្បត្តិ​យូរ​អង្វែង​។ រហូតមកដល់សព្វថ្ងៃនេះ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ បានអះអាង នូវឯករាជ្យ សេរីភាព​ជាតិ​និង​សុភមង្គល​របស់ប្រជាជន​វៀតណាម។ លើសពីនេះទៅទៀត គឺបញ្ជាក់ ពីសិទ្ធិជា​ម្ចាស់របស់ពលរដ្ឋ​នីមួយៗ សិទ្ធិនិង​កាតព្វកិច្ច​កសាងរដ្ឋមួយរបស់ប្រជាពលរដ្ឋ​ ដោយប្រជាជននិងដើម្បីប្រជាជនជានិច្ច​”។

ជីវិត​បូជាសម្រាប់ប្រទេសជាតិ ដើម្បីប្រជាជនរបស់លោក Nguyen Van To គឺជា​គំរូដ៏​ឧត្តុង​ឧត្តម​សំរាប់​សមាជិក​រដ្ឋសភា កម្មាភិបាល បក្ខជននិងប្រជាជនទាំងអស់​ដើម្បីសិក្សា និងយកជាគំរូតាមផងដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ