ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីអបអរសាទរថ្នាក់ជាតិ ដើម្បីរំលឹកខួបលើកទី១៣០ នៃទិវាកំណើតរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក Nguyen Van To (៥ មិថុនា ១៨៨៩ - ៥ មិថុនា ២០១៩)។
អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “ការរួមចំណែកដ៏ធំធេងមួយរបស់លោក Nguyen Van To ក្នុងនាមជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គឺត្រូវគ្រប់គ្រងរដ្ឋសភា ផ្តល់មតិយោបល់និងអនុម័តលើរដ្ឋធម្មនុញ្ញដើមដំបូង របស់ប្រទេសជាតិ នោះគឺជារដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦ តែម្តង។ ដោយមានខ្លឹមសារមនោគមវិជ្ជាជឿនលឿន ហើយមានគុណសម្បត្តិយូរអង្វែង។ រហូតមកដល់សព្វថ្ងៃនេះ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ បានអះអាង នូវឯករាជ្យ សេរីភាពជាតិនិងសុភមង្គលរបស់ប្រជាជនវៀតណាម។ លើសពីនេះទៅទៀត គឺបញ្ជាក់ ពីសិទ្ធិជាម្ចាស់របស់ពលរដ្ឋនីមួយៗ សិទ្ធិនិងកាតព្វកិច្ចកសាងរដ្ឋមួយរបស់ប្រជាពលរដ្ឋ ដោយប្រជាជននិងដើម្បីប្រជាជនជានិច្ច”។
ជីវិតបូជាសម្រាប់ប្រទេសជាតិ ដើម្បីប្រជាជនរបស់លោក Nguyen Van To គឺជាគំរូដ៏ឧត្តុងឧត្តមសំរាប់សមាជិករដ្ឋសភា កម្មាភិបាល បក្ខជននិងប្រជាជនទាំងអស់ដើម្បីសិក្សា និងយកជាគំរូតាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម