• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើអធិបតីក្នុងសម័យប្រជុំនេះ (រូបថត៖ quochoi.vn)
 

នាព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងហាណូយ គណៈកម្មាធិ ការអចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម បាន​បើក​សម័យ​ប្រជុំលើកទី ៤២ ។
 
នៅឯសម័យ​ប្រជុំនេះ សមាជិកសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់​អំពីការ​រៀបចំ​ឆ្នាំប្រធាន​មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤២ ( AIPA 42) ឆ្នាំ ២០២០; ពិចារណា​លើការ​សម្រេច​រៀបចំ​អង្គភាព​រដ្ឋបាលនៅថ្នាក់ឃុំនិងស្រុកនៅតាមខេត្ត និងទីក្រុងមួយចំនួនក្រោមឱវាទមជ្ឈិម ព្រមទាំង   ផ្តល់យោបល់​ក្នុង​ការដាក់​ចេញអនុក្រឹត្យ​ស្តីពីការ​អនុវត្ត​យន្តការ​ក្រប់គ្រង​ជាបណ្តោះអាសន្ន​តាម​អនុសញ្ញា​អ៊ីស្តង់ប៊ុល​ (Istanbul) ជាដើម។ សម័យប្រជុំនេះនឹងបិទបញ្ចប់នៅថ្ងៃទី ១១ខែកុម្ភៈ។  ទាក់ទងនឹង​ការរាត​ត្បាត​ជំងឺ​​រលាក​​ផ្លូវដង្ហើមស្រួចដោយវីរុសកូរ៉ូណាប្រភេទថ្មី ( nCoV) ដែលកំពុងវិវត្តន៍យ៉ាងស្មុគ្រស្មាញ ប្រធាន​រដ្ឋសភា​វៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា
 
«​រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជានិច្ចកាលត្រៀមខ្លួនជាស្រេច ប្រកៀក​ស្មាគ្នា​ជាមួយ​រដ្ឋាភិបាល​​និង​ប្រព័ន្ធនយោបាយទាំងមូល ក្នុងការប្រឆាំងនឹង​ការរាតត្បាតជំងឺនេះ ពោ​លគឺទាំង​ទប់ស្កាត់​ការ​រីក​រាល​​ដាលជំងឺនេះផង ទាំងអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង។ ជាពិសេស យើងគប្បីប្រុង​ប្រយ័ត្ន​ ដើម្បី​កុំឲ្យការឆ្លងរាលដាលមេរោគត្រួតនឹង​គ្នាផង​ដែរ»៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top