• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកសេដ្ឋកិច្ចឯកជនរួមវិភាគទានប្រហែល៤៥%ទៅក្នុង GDP របស់វៀតណាម

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកសេដ្ឋកិច្ចឯកជនបានអះអាងនូវតួនាទីសំខាន់ ក្នុងខឿនសេដ្ឋកិច្ចជាតិដោយស្រូប​យក​ ៤៥% GDP ហើយបង្កើតការងារសំរាប់ មនុស្សជាង៥លាននាក់ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ឈានមុខគេ ក្នុងវិស័យផលិតកម្ម អាជីវកម្មជាច្រើន។

លោក Dau Anh Tuan ប្រធានគណៈ កម្មការទទួលបន្ទុកបញ្ហាច្បាប់ចំណុះសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាម (VCCI) ចាត់ទុកថា ការកាត់បន្ថយលក្ខខណ្ឌអាជីវកម្មគឺការកត្តាមួយក្នុងចំណោមកត្តាគន្លឹះ ដើម្បី​ជួយ​សហគ្រាស​អភិវឌ្ឍន៍ ក្នុងនោះមានសហគ្រាស ឯកជន។

“ចាំបាច់ត្រូវមានយន្តការត្រួតត្រាដ៏ឯករាជ្យអំពីការដាក់ចេញលក្ខខណ្ឌអាជីវកម្មថ្មីនិងអាជ្ញាប័ណ្ណអាជីវកម្មថ្មីដែរ​។​ ប្រសិនបើបណ្ដាក្រសួង ស្ថាប័ន អាចដាក់ ចេញលក្ខខណ្ឌអាជីវកម្មដែលមិនថ្លឹងមើលទៅលើផលប្រយោជន៍រួម មិនគិតគូរដល់សិទ្ធិសេរីភាពអាជីវកម្មនោះគឺបរាជ័យនៃដំណើរការកែទម្រង់បែបបទរដ្ឋបាលរបស់វៀតណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top