• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាមបានប្រព្រឹត្តទៅសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥ ព្រឹត្តិការណ៍សំខាន់ បំផុតក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។
អញ្ជើញចូលរួមសន្និសីទ នេះមានវត្តមានរបស់ប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំកំពូលខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង ២១ និងភ្ញៀវកិត្តិយសនៃសន្និសីទគឺនាយិកាប្រតិបត្តិមូលនិធិរូប័យវត្ថុអន្តរជាតិ (IMF)។ ក្រោយពីពិធីទទួល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងថ្នាក់ ដឹកនាំកំពូលខឿនសេដ្ឋកិច្ច APEC ទាំងអស់បានអញ្ជើញចូលរួមសម័យប្រជុំសម្ងាត់។

 ថ្នាក់ដឹកនាំកំពូលនៃខឿនសេដ្ឋកិច្ចសមាជិក APEC ២០១៧ ទាំង២១ (រូបថត៖ VOV)


អញ្ជើញថ្លែងមតិប្រារព្ធសម័យប្រជុំ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា ចាប់តាំងពី APEC លើកដំបូងកាលពីខែវិច្ចិកាឆ្នាំ១៩៩៣មក ដោយយុទ្ធសាស្ត្រគឺយកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាគ្រឹះស្ថាន យកការ​លុប​ចោលរបាំងចំពោះពាណិជ្ជកម្មនិងវិនិយោគជាគោលនោះ APEC បានបង្ហាញឲ្យឃើញនូវភាពស្វាហាប់ សមត្ថភាពបន្សាំនិងផ្ទេរប្ដូរដើម្បីក្លាយទៅជាវេទិកាសេដ្ឋកិច្ចជួរមុខក្នុងតំបន់ជាកម្លាំងចលករនៃកំណើន និងការតភ្ជាប់ខាងសេដ្ឋកិច្ច ក៏ដូចជាបង្ហាញឲ្យឃើញនូវតួនាទីដឹកនាំក្នុងការដោះស្រាយការសាកល្បងបន្ទាន់លើ ពិភពលោក។ គោលដៅ Bogor ស្ដីពីការបើកទ្វារនិងធ្វើសេរីភាវូបនីយកម្មនូវ ពាណិជ្ជកម្មនិងវិនិយោគ ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី រួមជាមួយយុទ្ធសាស្ត្រ កម្មវិធីស្ដីពីការតភ្ជាប់កំណើនរបស់ APEC បានបើកចេញវិស័យសហប្រតិបត្តិការជាក់ស្ដែងជាច្រើន ដែលបាននិងកំពុងឆ្លើយតបទាន់ពេលវេលាជាមួយនឹងតម្រូវការថ្មីក្នុងសម័យឌីជីថល់។ ប្រធានរដ្ឋលោក Tran Dai Quang មានប្រសាសន៍ថា៖

“បដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកនូវឱកាសធំធេងជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមក សំរាប់ការអភិវឌ្ឍន៍និងផ្លាស់ប្ដូរថ្មី។ កិច្ចព្រមព្រៀងសកល ជា ពិសេសគឺរបៀបវារៈអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ២០៣០មានអត្ថន័យប្រវត្តិសាស្ត្រ កំណត់ទិសដៅយូរអង្វែងសំរាប់ការជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិដើម្បីការអភិវឌ្ឍន៍​និរន្តរភាព​។ ស្ថានភាពនោះទាមទារឲ្យ APEC ចាំបាច់ត្រូវអះអាងនិងពង្រីកនូវតួនាទីឈានមុខគេក្នុងការស្វែងរកកម្លាំងចលករថ្មីសំរាប់កំណើនពាណិច្ជកម្ម វិនិយោគ ក៏ដូចជាវិធានការដើម្បីប្រជាជនទទួលបានផលប្រយោជន៍ ដូចគ្នពីសកលភាវូបនីយកម្មនិងការតភ្ជាប់សេដ្ឋកិច្ចផងដែរ”។

ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី ពូនជ្រំឲ្យអនាគតរួម” នោះ សន្និសីទកំពូល APEC លើកទី ២៥ ផ្តោតសំខាន់លើបញ្ហាប្រឈមរួមរបស់ APEC ក៏ដូចជាវិធានការដោះស្រាយការសាកល្បងឆ្ពោះទៅអនាគតរួមដ៏ល្អប្រសើរជាង៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top