• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោរបស់វៀតណាម


ដកស្រង់អត្ថបទសរសេររបស់អ្នកកាសែត Kamal Gaballa ដែលនិយាយអំពីទិវាបុណ្យឯករាជ្យជាតិវៀតណាម
 

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២០) នៅក្នុងនាទី “ព្រឹត្តិការណ៍និងការអត្ថាធិប្បាយ” នៃកាសែតអេឡិចត្រូនិក    Al – Ahram ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែសីហា អ្នកកាសែត Kamal Gaballa បានមានអត្ថបទក្រោមចំណងជើងថា “ជោគជ័យដ៏ធំធេងរបស់វៀតណាមក្នុងពិធីគម្រប ខួប៧៥ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ” ។
 
អ្នកនិពន្ធបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវតិ្តសាស្រ្តដ៏អង់អាចក្លាហាន ក្នុងរយៈពេល៧៥ ឆ្នាំរបស់ប្រជាជាតិ វៀតណាម ជាមួយនឹងសមិទ្ធិផលដ៏ធំធេងលើវិស័យសេដ្ឋកិច្ច សង្គម និងកិច្ចការបរទេស។ អ្នកនិពន្ធរូបនេះក៏បានសង្កត់ធ្ងន់ថាក្នុងដំណាក់កាលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាពនិងរឹងមាំ អតិផរណាត្រូវបានគ្រប់គ្រង និងរក្សានៅក្នុងកំរិតទាប ព្រមទាំងបង្កើតបរិយាកាសនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ។
 
ទោះបីជារងផលប៉ះពាល់យ៉ាងអវិជ្ជមានដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក្នុងឆមាសទី១នៃឆ្នាំ ២០២០ នៅតែទទួលបានអត្រាកំណើនវិជ្ជមាន ពោលគឺកើនឡើង ១,៨១% ។ ចំពោះវិស័យកិច្ចការការបរទេសវិញ រហូតមកដល់ពេលនេះវៀតណាមបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ ហើយ។ នាបច្ចុប្បន្ននេះ វៀតណាមកំពុងដើរតួនាទីដ៏សំខាន់ពីមួយថ្ងៃទៅមួយថ្ងៃលើផែនទីនយោបាយនិងការទូតសកលលោក តាមរយៈការកាន់តំណែងជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ព្រមទាំងចូលរួមចំណែកក្នុងជួរកងកម្លាំងរក្សាសន្តិភាពរបស់ វៀតណាមផងដែរ៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​


វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top