• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់៖ វៀតណាមមានសុទិដ្ឋិនិយម​អំពីយ​ថាទស្សន៍​សេដ្ឋកិច្ច

គេហទំព័រ DW (រលកអាល្លឺម៉ង់) នាថ្ងៃទី ២៤ ខែឧសភា បានចុះផ្សាយអត្ថបទសរសេរ ដោយលើកច្បាស់ថា បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចពិភពលោក និងលទ្ធភាពឱនភាពនៅប្រទេសជិតខាង ដោយសារជំងឺរាតត្បាត Covid – 19 នោះ វៀតណាមនៅតែដាក់ចេញគោលដៅកំណើនសេដ្ឋកិច្ច ៥ % ក្នុងឆ្នាំនេះ។

សកម្មភាពផលិតសម្លៀកបំពាក់នៅក្រុមហ៊ុនមួយ(រូបថត៖ TTXVN)


អត្ថបទសរសេរ បានឲ្យដឹងថា៖ គោលដៅនេះត្រូវបាន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ប្រកាសនៅក្នុងសន្និសីទ តាមរយៈប្រព័ន្ធវីដេអូ នាពេលថ្មីៗនេះ ដោយមានការចូលរួមរបស់តំណាងសហគ្រាសរាប់ពាន់អង្គភាពនៅក្នុងនិងក្រៅប្រទេស។
គោលដៅដែលពោរពេញទៅដោយមហិច្ឆិតាដូចដែលបានពោលខាងលើគឺខ្ពស់ជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានអះអាងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើង ២,៧% ។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែការព្យាកររបស់ IMF ក៏បានវាយតម្លៃថាវៀតណាមបាននាំមុខ ប្រទេសជិតខាងនានា ហើយធានាថា វៀតណាមនឹងបន្តជាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ីអាគ្នេយ៍ បើទោះជាមានការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងអត្រាកំណើន ៧ ភាគរយ ក្នុងឆ្នាំ ២០១៩ ក៏ដោយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top