• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកឆ្លើយតបនឹងសារលិខិតរបស់មេដឹកនាំ ស.ប.ប.ក

នាថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៨ មជ្ឈដ្ឋានមន្ត្រីអាមេរិកឲ្យដឹងថាបានផ្ញើសារលិខិតឆ្លើយតបវិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជូនចំពោះមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un ។

 ប្រធានាធិបតីអាមេរិកឆ្លើយតបនឹងសារលិខិតរបស់មេដឹកនាំ ស.ប.ប.ក

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសហ្វីលីពីនលោក Sung Kim ជាមន្ត្រីមួយរូបដែលដើតួនាទីយ៉ាងសំខាន់ៗក្នុងបណ្ដាការចរចារវាងវ៉ាស៊ីនតោននិងព្យុងយ៉ាងបានប្រគល់សារលិខិតនេះជូនរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong Ho នៅ ប្រទេសសឹង្ហបូរី ដើម្បីបញ្ជូនទៅកាន់មេដឹកនាំ លោក Kim Jong-un។

មុននេះ នាថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលបានសារលិខិតមួយច្បាប់​ទៀតរបស់មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un។ ខ្លឹមសារនៃសារលិខិតនេះមិនទាន់បានប្រកាសឡើយ ប៉ុន្តែក្នុងសារលិខិតចុះថ្ងៃទី ៦ កក្កដា ដែលត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហោះតាម​រយៈបណ្ដាញសង្គម Twitter បានឲ្យដឹងថា មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានហៅជំនួបជាប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំទាំងពីរូបនាថ្ងៃទី ១២ មិថុនា នៅប្រទេសសឹង្ហបុរីគឺជា "ការចាប់ផ្តើមនៃដំណើរការ ពោរពេញទៅដោយអត្ថន័យ" ។ មេដឹកនាំ លោក Kim Jong-un ក៏មានជំនឿជាក់ថា រាល់ការខិតខំប្រឹងប្រែងជាក់​ស្ដែងរបស់ប្រធានាធិបតីលោក Donald Trump គឺសំដៅបើកចេញអនាគតថ្មីដ៏ល្អប្រសើររវាង ស.ប.ប.ក និង​អាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top