19/03/2019 09:59 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើទស្សនកិច្ចនៅខេត្ត Kon Tum


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ
 

 នាថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ដឹក​នាំ​ក្រុម​ការងារ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋស​ភា មកបំពេញទស្សនកិច្ចការងារនៅខេ​ត្ត Kon Tum។

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ទៅ​ទស្សនា​ភូមិ​វប្បធម៌ទេសចរណ៍សហគមន៍ K​on Pring និង​ក្រុមហ៊ុនចំកាត់ MTV T​hien Son នៅឃុំ Dak Long ស្រុ​ក​ Kon Plong។  រីឯក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Pong និងខេត្ត Kon Tum លោក​ស្រី​ប្រធាន​រដ្ឋសភាបានទទួលស្គាល់និងកោតសរសើរចំពោះលទ្ធផលដែលបក្សភាគ រដ្ឋអំណាចនិងប្រជា ជនខេត្ត Kon Tum សម្រេចបាន។ លេចធ្លោបំផុត គឺសេដ្ឋកិច្ចបន្តរីកចម្រើនប្រកប ដោយស្ថិរភាព ជាមួយ​នឹង​ផលិត​ផល​សង្គម​សរុបក្នុងឆ្នាំ​ ២០១៨ កើនឡើង ៩,២៨% បើប្រៀបធៀប​ទៅនឹងឆ្នាំ ២០​១៧ លើស​ពីគោល​ដៅដែ​ល​បាន​គ្រោង​ទុក។​

ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យខេត្ត Kon Tum នាពេលខាងមុខ ត្រូវផ្តោត​លើការ​កេង​យក​ផលប្រយោជន៍ក្នុងស្រុកដូច​ជាការអភិវឌ្ឍ រោងចក្រឱសថ កសិកម្មប្រើ​ប្រាស់បច្ចេកវិទ្យាខ្ពស់ ទេ​សចរណ៍​អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។  ទន្ទឹមជាមួយគ្នានោះ ​ម្ចាស់ការក្នុងការទាក់ទាញវិនិយោគ​ ផ្ទេរ​ប្តូរ​រចនាសម្ព័ន្ឋសេដ្ឋកិច្ចឲ្យមា​នភាពខ្លាំងក្លាជាងទៀត ​ដើម្បីធ្វើឱ្យ​ខេត្តកាន់​តែសម្បូរ​ធូរធា​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ